ខេត្តរតនគិរី៖ នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រជាសហគមន៍សមុទ្រលើ១០០នាក់ បានចុះចាប់ឈើខណៈកម្មករកំពុងចូលលួចកាប់ឈើក្នុងតំបន់ពួកគាត់ត្រង់ចំណុចត្រពាំងស្វាយ ស្ថិតក្នុងភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
បើតាមលោក ទួយ ញ៉ែប ប្រធានសហគមន៍សមុទ្រលើបានប្រាប់ឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញមានកម្មករជាច្រើននាក់បានប្រើប្រាស់ឧបករណ៍កាប់អារជ្រៀកឈើមានសំឡេងកងរំពងពេញក្នុងព្រៃរូបគាត់រួមនឹងប្រជាជនសហគមន៍ចុះទៅតំបន់ខាងលើ
ប៉ុន្តែក្រុមកម្មករទាំងនោះបានដឹងខ្លួនទាន់រត់គេចខ្លួនបាត់អស់។
លោកបានបន្តទៀតថា ក្រុមកម្មករបានបន្សល់ទុកឈើសុក្រំ២៣៤សន្លឹក និងឈើក្វាវ១៣៦សន្លឹក។
បច្ចុប្បន្នឈើខាងលើនេះត្រូវបានប្រជាសហគមន៍សមុទ្រលើយកមករក្សាទុកនៅក្នុងភូមិ រង់ចាំបញ្ជូនទៅជំនាញរដ្ឋបាលព្រៃឈើបន្ត៕
...
ដោយ៖ វុទ្ធឦសាន