ភ្នំពេញ៖ កម្មករសំណង់២នាក់ផឹកស៊ីជាមួយគ្នាដល់ពេលស្រវឹងទាស់ពាក្យសម្ដីគ្នាឈានដល់ការប្រតាយប្រតប់គ្នាហើយរុញទម្លាក់ពីអគារការដ្ឋានសំណង់ជាន់ទី២ តែសំណាងល្អធ្លាក់មកក្រោមចូលទឹកអាងរងរបួសស្រាល កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចអគារការដ្ឋានសំណង់មួយកន្លែងជាប់នឹងរបងវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមការរៀបរាប់ពីសាក្សីដែលបានផឹកស៊ីជាមួយគ្នាបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺជនរងគ្រោះនិងជនបង្កបានផឹកស៊ីជាមួយគ្នាតាំងពីថ្ងៃមកម្លេះ លុះដល់ពេលវេលាកើតហេតុជនរងគ្រោះនិងជនបង្កបានទាក់ពាក្យសម្ដីគ្នារហូតមានការប្រតាយប្រតប់គ្នាទៅវិញទៅមកហើយរូបគាត់ក៏បានឃាត់ដែរតែឃាត់មិនឈ្នះក៏ដើរចេញ។
ប្រភពបានបន្តថា មួយសន្ទុះក្រោយមកស្រាប់ឃើញជនរងគ្រោះនិងជនបង្កវាយគ្នាកាន់តែខ្លាំងហើយរុញទម្លាក់ជនរងគ្រោះពីជាន់ទី២មកក្រោម តែសំណាងល្អធ្លាក់ចូលក្នុងទឹកអាងរងរបួសស្រាល។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនាំទាំងជនបង្កនិងជនរងគ្រោះទៅប៉ុស្ដិ៍រដ្ឋបាលនគរបាលអូឡាំពិចដើម្បីសួរនាំ៕
...
ដោយ៖ ជីម ភារ៉ា ដង្កោ