%e1%9f%a1%e1%9f%a2

មេដាយកីឡាជាតិលើកទី១ចំនួន៥៧២ត្រូវបំពាក់ជូន អត្តពលិកមកពី រាជធានី-ខេត្ត

nkd-36x6_outline

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាលើកទី១ ត្រូវបានបញ្ចប់នាយប់នៅថ្ងៃទី៤ ខែវិច្ឆិកា ហើយមេដាយចំនួន៥៧២គ្រឿងត្រូវបានបំពាក់ជូនអត្តពលិក មកពីរាជធានី-ខេត្តទាំង២៧ស្ថាប័ន អង្គភាព នានាទូទាំងប្រទេស បន្ទាប់ពីដំណើរការប្រកួតអស់ចំនួន១០ថ្ងៃនេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានអប់រំកាយនិងកីឡាបានបង្ហាញឲ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

តាមរយៈតារាងមេដាយខាងលើនោះ អត្តពលិករាជធានីភ្នំពេញឈរនៅលេខរៀងទី១-ដណ្ដើមមេដាយសរុបចំនួន១០២គ្រឿង ក្នុងនោះមេដាយមាសចំនួន៤១គ្រឿង មេដាយប្រាក់៣៤គ្រឿង និងមេដាយសំរឹទ្ធិចំនួន២៧គ្រឿង ។

ក្រសួងមហាផ្ទៃឈរនៅលំដាប់លេងរៀងទី២-ដណ្តើមបានមេដាយមាសចំនួន២៨គ្រឿង មេដាយប្រាក់១៦គ្រឿង និងមេដាយសំរឹទ្ធិចំនួន១៥គ្រឿង សរុប៥៩គ្រឿង ។

ក្រសួងការពារជាតិឈរនៅលំដាប់លេខរៀងទី៣-ដណ្តើមបានមេដាយមាសចំនួន ២២គ្រឿង មេដាយប្រាក់ចំនួន១៧គ្រឿង និងមេដាយសំរឹទ្ធិចំនួន១៦គ្រឿង ខណៈដែលខេត្តត្បូងឃ្មំរកបានមេដាយប្រាក់តែ១គ្រឿង គិតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១នេះ ក្នុងចំណោមប្រភេទកីឡាចំនួន១៥ប្រភេទ បានដាក់ឲ្យប្រកួតស្មើនិង១៨៩វិញ្ញាសាមានអត្តពលិកចូលរួមចំនួន២.៧០០នាក់ រួមជាមួយមន្ត្រីបច្ចេកទេស៥៤៨នាក់ ៕

%e1%9f%a1%e1%9f%a2 %e1%9f%a1%e1%9f%a4 %e1%9f%a1%e1%9f%a6

ដោយ៖ សារីម

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print