លោកស្រី ម៉ែន សំអន អញ្ជើញជាអធិបតីចូលរួមអបអរសាទរពីធីប្រណាំងទូក ក្នុងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រី ម៉ែនសំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា និងព្រទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីចូលរួមអបអរសាទរពិធីប្រណាំងទូកនៅទន្លេវ៉ៃគោក្នុងក្រុងស្វាយរៀង។

នេះជាព្រឹត្តការណ៍មួយដ៏សប្បាយរីករាយសម្រាប់ប្រជាជនខេត្តស្វាយរៀងព្រោះមានទូកកងរាជអាវុធហត្ថទូទាំងប្រទេសមកចូលរួមប្រណាំងផងដែរ។

ក្នុងឱកាសនោះដែរក៏មានការចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ធពលខេមរះភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអស់លោកមេបញ្ជាការប៉េអឹមទូទាំងប្រទេសផងដែរ។

សូមបញ្ជាក់ថា ពិធីប្រណាំងទូកនៅទន្លេវ៉ៃ ខេត្តស្វាយរៀង ក្នុងឆ្នាំ២០១៦នេះ មានទូកមកចូលរួមប្រណាំងសរុប ចំនួន៥០គ្រឿង រួមមាន ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ២២នាក់ មានចំនួន ៤១គ្រឿង និងប្រភេទទូកក្ដារបីសន្លឹក ចំណុះ៣នាក់ មានចំនួន៩គ្រឿងហើយការអុំសាកល្បងមានពីរវគ្គមកហើយ។

ដោយឡែកចំពោះសន្តិសុខសុវតិ្ថភាពរបៀបរៀបរាយក៏មានលក្ខណៈល្អប្រសើរ ដោយកម្លាំងយាមគ្រប់ផ្លូវក្នុងក្រុងដើម្បីធ្វើយ៉ាងណាបង្កភាពសប្បាយរីកជូនបងប្អូនប្រពលរដ្ឋបានសប្បាយក្នុងពិធីអុំទូកនៅឆ្នាំនេះ៕

samon-6 samon-2 samon-3 samon-5 samon-1

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print