ម៉ូតូសង់ប៊ិចបុករថយន្តកុងតឺន័របញ្ច្រាសទិសគ្នា ស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុខណៈជិះម៉ូតូលឿនជ្រុលបុករថយន្តកុងតឺន័រដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូជាតិលេខ៤ មុខបុរីញ៉ូថោន ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១ឈ្មោះទុយ សុភាព ភេទប្រុស អាយុ៣១ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ស្ពឺ និងទី២មានឈ្មោះ  អ៊ុក សុជាតិ ភេទប្រុសអាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅឃុំរការ ស្រុកកណ្តាលស្ទឹក ខេត្តកណ្តាល ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូសង់ប៊ិច សេ១១០ ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង 1D-3822  ជិះឌុបគ្នា២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកនិងរថយន្តកុងតឺន័រម៉ាក DAEWOO ពណ៌ស្វាយ ពាក់ស្លាកលេខភ្នំពេញ 3D-1671 ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យបោកផ្ទប់ជាមួយនិងក្បាលរថយន្តបាក់កស្លាប់ទាំង២នាក់តែម្តង។ បន្ទាប់មកអ្នកបើកបររថយន្តនិងព្រូបានបើកទ្វារចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុគេឃើញនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍ និងទំនាក់ទំនងទៅកម្លាំងជំនាញមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំការដោះស្រាយគ្នាទៅតាមច្បាប់។

ចំណែកសាកសពជនរងគ្រោះដោយមិនទាន់រកបងប្អូនឃើញហើយកម្លាំងនគរបាលជំនាញបានបញ្ជូនយកទៅតម្កល់នៅវត្តតាងកសាងទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីរងចាំបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

image2image1

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print