image3

រថយន្តBMWជនបរទេសបើកបុកម៉ូតូរបួសធ្ងន់២នាក់ ផ្ទុះឆេះនៅលើស្ពានជ្រោយចង្វា

nkd-36x6_outline

ភ្នំពេញ៖ ជនជាតិបរទេស៣នាក់បើករថយន្តម៉ាក BMW ស៊េរីទំនើបយ៉ាងលឿន ទំនងជាស្រវឹងរេចង្កូតពេញផ្លូវទៅបុកជាមួយម៉ូតូបុរស២នាក់ទាំងកំរោលបណ្តាលឲ្យរងរបួសធ្ងន់ ហើយរថយន្តបង្កព្យាយាមរត់គេចទាំងបែកធុងទឹកកំដៅ រហូតដល់លើស្ពានជ្រោយចង្វាបង្កទៅជាអណ្តាតភ្លើងឆេះឡើងសន្ធោរសន្ធៅ តែមិនបណ្តាលឲ្យជនបរទេសទាំង៣នាក់គ្រោះថ្នាក់នោះទេ ។

ហេតុការណ៍បុកម៉ូតូឆេះរថយន្តនេះភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២និង៥០នាទីយប់ឈានចូលថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ៤៧ ខាងជើងវត្តភ្នំ មុខមន្ទីរពេទ្យកេតុមាលា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយបានបើករត់ រហូតដល់លើស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ត្រើយខាងកើតទើបរថយន្តឈប់។

យោងតាមក្រុមអ្នកសារព័ត៌មានយើងដែលឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានករណីរថយន្តបុកនៅរង្វង់មូលព្រហ្មមុខបួនជ្រោយចង្វា ទើបក្រុមអ្នកយកព័ត៌មានយើងបានធ្វើដំណើរចេញទៅយករឿងនោះ ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវមកដល់ផ្លូវ៤៧ ខាងជើងវត្តភ្នំ មុខមន្ទីរពេទ្យកេតុមាលា ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក BMW ពណ៌ ពាក់ស្លាកលេខ 2AK-5772 បើកបរដោយជនបរទេសម្នាក់ រួមដំណើរ២នាក់ទៀត តាមបណ្តោយផ្លូវ៤៧ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនហើយរេចង្កូតពេញផ្លូវ ខណៈនោះក៏មានស្ត្រីម្នាក់ដើរឆ្លងផ្លូវពីលិចទៅកើត ជាហេតុធ្វើរថយន្តកំពុងតែលឿន ប៊ួងចង្កូតគេច ពីស្ត្រីនោះ បណ្តាលឲ្យជ្រុលទៅបុកម៉ូតូបុរស២នាក់ទាំងកម្រោលលាន់ដូចរន្ទះហោះធ្លាក់មកលើថ្នល់រងរបួសធ្ងន់តែម្តង ហើយរថយន្តបានបើករត់ ទាំងរថយន្តបែកកង់មុខខាងឆ្វេង ដាច់កាងមុខ និងបែកធុងទឹកកំដៅ។ លុះដល់ចំណុចលើស្ពានជ្រោយចង្វាខាងកើតទើបរថយន្ត កុបប៉េ ម៉ាស៊ីនទៅលែងរួចហើយភ្លាមនោះជនបរទេស ទាំង៣នាក់បានចេញពីរថយន្តគេចខ្លួនបាត់ម្នាក់ជាអ្នកបើករថយន្ត ហើយ២នាក់ទៀតឃាត់បាន។ ក្រោយពីឃាត់បានហើយ មួយសន្ទុះក៏មានផ្សែងចេញពីរថយន្តបង្កជាឆាបឆេះឡើងសន្ធោសន្ធៅតែម្តង។

ប្រភពខាងលើបន្តថា ក្រោយពីមានភ្លើងឆាបឆេះរថយន្តទើបមានសមត្ថកិច្ចចុះមកអន្តរាគមន៍យកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់តែមិនរលត់ទៀតក៏ទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍២គ្រឿង មកធ្វើការបាញ់ពន្លត់រថយន្តខាងលើរហូតរលត់ទៅវិញ។

ក្នុងករណីនោះគេឃើញវត្តមានលោកអធិការនគរបាលខណ្ឌដូនពេញចុះមកពិនិត្យហេតុការណ៍ខាងលើផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានមកវាស់វែងយកម៉ូតូនិងរថយន្ត ព្រមទាំងជនបរទេស២នាក់ ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយគ្មាពេលក្រោយ ៕

image1image3image2-1

ដោយ៖ សុខាសែនជ័យ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print