ជនសង្ស័យ​២​នាក់​កំពុង​ចែកចាយ​គ្រឿងញៀន​ត្រូវ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​កំពុង​តែ​ចែកចាយ​គ្រឿងញៀន​តាម​ផ្លូវត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ក៏​ប្រទះ​ឃើញ​ក៏​បាន​ឃាត់ខ្លួន​បាន​ភ្លាមៗ​រួម​ជាមួយ​ថ្នាំ​ញៀន​១៣​កញ្ចប់​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្រោយ​ខ្យូ​ប៊ី​ ផ្លូវ​ព្រះ​មុនី​វង្ស​ ភូមិ​៥​ ក្រុម​៣២​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​ ​

image1

ស​ង្ស​យ័​មាន​ ទី​១​ ឈ្មោះ​ គង់​ គឹ​ម​ឈឿ​ន​ ហៅ​ប្រុស​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់​នៅ​ភូមិ​បុរី​សន្តិភាព​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​។​ ២​ ឈ្មោះ​ឌឹ​ម​ ជំនិត​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​អង្គការ​មិត្តសំឡាញ់​និង​បាន​ដកហូត​បាន​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៣​កញ្ចប់​ធំ​១​ តូច​២​ និង​ ឧបករណ៍​ សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ និង​កូន​ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ ហើយ​មានកូន​កាំបិត​១​ ដែក​ស្រួច​ដង​ជ័រ​១​ និង​លុយ​ខ្មែរ​ចំនួន​១១.៣០០​រៀល​ និង​កាបូប​ខ្មៅ​មួយ​ ។​ ​

ប​ច្ចប្ប​ន្ន​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​បញ្ជូន​ទៅ​អធិការ​ខណ្ឌចំការមន​ និង​កសាង​សំណុំរឿង​ ដើម្បី​ចាក់​ការ​តាម​ផ្លូវច្បាប់​ ៕​

image2

...

ដោយ៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print