នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនស្រ្តីម្នាក់ករណីកត់កន្ទុយលេខ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីអ្នកកត់កន្ទុយលេខម្នាក់ត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញធ្វើការឃាត់ខ្លួនខណៈដែល កំពុងកត់កន្ទុយលេខនៅក្នុងផ្សារសែនសុខ ស្ថិតក្នុងសង្កាត់ឃ្មួញ ។

ការឃាត់ខ្លួនស្ត្រីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី​១០ ខែសីហាឆ្នាំ​២០១៥នៅចំណុច ក្នុងផ្សារសែនសុខ ក្រុម១១ ភូមិ សែនសុខ២សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីលោក ញាណ នន មេប៉ុស្តិ៍ឃ្មួញបានប្រាប់ឲ្យដឹងថា ដោយមានកាបញ្ជាយ៉ាងមឺងមាត់ពីសណាក់លោកម៉ក់ ហុង អធិការនគបាលខណ្ឌសែនសុខដោយដាក់ផែនកាអោយលោកមេប៉ុស្តិ៍ទាំងបួនត្រូវតែបង្រាបអោយអស់នៅល្បែងសុីសងគ្រាប់ប្រភេទ ជាពិសេសល្បែងកត់កន្ទុយលេខនេះទើបកំលាំងរបស់លោកឆ្មក់ចាប់បានស្រ្តីអ្នកកត់កន្ទុយលេខនេះតែម្តង ។

លោកបានអោយដឹងទៀតថា អ្នកកកត់កន្ទុយលេខខាងលេីមានឈ្មោះ​ ហ៊ឹម យ៉េត ភេទស្រី អាយុ ៤៥ឆ្នាំ ស្នាក់នៅ ផ្ទះលេខសង់ថ្មីផ្លូវ២២៦ក្រុម១៣ភូមិសែនសុខ២សង្កាត់ឃ្មួញខណ្ឌសែនសុខស្រុកកំណេីតនៅភូមិ អង្គជ្រូក ឃុំ កាពែង ស្រុកព្រៃកប្បាសខេត្តតាកែវ ។

ប្រភពបានប្រាប់ទៀតថាក្រោយពីមានសេចក្តីរាយការណ៍ ពីសំណាក់ប្រជាពល រដ្ឋ លោកម៉ក់ ហុង អធិការនគរបាល ខណ្ឌសែនសុខបាន បញ្ជាផ្ទាល់ មកលោក ញាណ នន នាយប៉ុស្តិ៍ឃ្មួញ អោយចុះមកបង្ក្រាបទីតាំងខាងលើភ្លាមៗ ក្នុងនោះឃាត់ ខ្លួនអ្នកកត់កន្ទុយលេខដែលជាមេបានម្នាក់។

ក្នុងប្រតិបត្តិការចុះបង្កាបជាក់ស្តែងខាងលើសមត្ថកិច្ចបានដកហូតលុយរៀលបានចំនួន៣២៥៥០០រៀលនិងក្រដាស់កត់សេរីឆ្នោតយួនថ្មីនិងចាស់មួយចំនួនផង ។

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញនិងបញ្ជូនទៅកាន់ អធិ ការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាម និតិវិធី ៕

  

...

ដោយ៖ តុង សីហា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print