នគរបាលព្រហ្មទណ្ឌខណ្ឌចំការមនសហការជាមួយប៉ុស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួនជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀន៨កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀន៨កញ្ចប់តូចត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនសហការជាមួយប៉ុស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួនហេតុកាលនេះកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៩ខែសីហា នៅចំនុចក្រោយqb ផ្លូវលំលេខ៥០៨ ភូមិ៥ ក្រុម៣២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

11880897_882441738477554_1868211989_n

សង្សយ័មាន ឈ្មោះ សុខ សុជាតិ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងបានដកហូតបាន ម្សៅក្រាមពណ៌សថ្លាចំនួន៨កញ្ចប់តូចនិងឧបករណ៍សំរាប់ចូកគ្រឿងញៀននិងកូនថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀត ។

បើតាមសម្ដីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនសហការប៉ុស្តិ៍ផ្សារដើមថ្កូវចុះរដ្នបាល ក៏មកដល់ចំណុចខាងលើក៏ប្រទះឃើញជនសង្ស័យម្នាក់នៅក្នុងផ្ទះគ្មានលេខ ។ ដោយមានការសង្ស័យសមត្ថកិច្ចក៏បានចុះត្រួតពិនិត្យនិងរកឃើញមានថ្នាំញៀនចំនួន៨កញ្ចប់ ៕

បច្ចប្បន្នជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបញ្ចូនទៅអធិការខណ្ឌចំការមននិងកសាងសំណុំរឿង ដើម្បីចាក់ការតាមផ្លូវច្បាប់ ៕

11853828_882441741810887_678996752_n

11868858_882441745144220_387368949_n

11868863_882441751810886_1633756275_n

...

ដោយ៖ ជីម ភារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print