4

កម្មករជីកប្រឡាយនៅក្រោយផ្ទះអភិបាលរងខេត្តប៉ៃលិនប្រទះឃើញគ្រាប់ជាច្រើន

nkd-36x6_outline

ខេត្តប៉ៃលិន៖ កម្មករមួយក្រុមបាន មកស៊ីឈ្នួលជីកប្រឡាយបង្ហូរទឹកនៅក្រោយផ្ទះលោកស្រីអភិបាលរងខេត្តប៉ៃលិនប្រទះឃើញគ្រាប់ជាច្រើនដោយ គ្រាប់ទាំងនោះបានប្រគល់ទៅឲ្យអង្គការM.A.Gរក្សាទុកហើយក្រុមការងារនៅបន្តកំពុងរុករកបន្ថែមទៀត ។

ការប្រទះឃើញគ្រាប់នេះបានកើត ឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចប្រឡាយបង្ហូរទឹកខាងក្រោយផ្ទះលោកស្រីសោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិនស្ថិតក្នុង ភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុង-ខេត្តប៉ៃលិន ។ គ្រាប់ដែលកម្មករជីក ប្រទះឃើញនេះតាមមន្ត្រី ជំនាញបញ្ជាក់ថាគ្រាប់កប់ក្នុងដីនេះបន្សល់ទុកតាំងពី សម័យសង្រ្គាម ។

មន្ត្រីជំនាញឲ្យដឹងថា គ្រាប់ដែលកម្មករជីកប្រឡាយប្រទះឃើញនោះជាប្រភេទគ្រាប់កាំភ្លើងDK82 ចំនួន១២គ្រាប់ B41 ចំនួន២គ្រាប់ ដែលគ្រាប់នេះគឺកម្មករ មួយក្រុមជីកដីប្រទះឃើញ ។ កម្មករ ទាំងនោះមានឈ្មោះ ឡាច ណេត ភេទ ប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិអូរច្រាលិច សង្កាត់ទួលល្វា ក្រុង-ខេត្តប៉ៃលិន និង ឈ្មោះ ស៊ីវ ប៉ាង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅជាមួយគ្នា ។

បច្ចុប្បន្នគ្រាប់ទាំង អស់បានប្រគល់ឲ្យអង្គការ M. A. G យកទៅរក្សា ហើយមន្ត្រី ជំនាញបាននិងកំពុងរុករកបន្តទៀតដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ៕

4 1 8 3 5 2

ដោយ៖ ស សារ៉េត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print