កម្លាំងនគរបាលចម្រុះនៅតែបន្តឡោមព័ទ្ធក្រុមចោរប្លន់ប្រដាប់អាវុធនៅចោមចៅ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីក្រុមចោរប្លន់ប្រដាប់អាវុធបានធ្វើសកម្មភាពចូលប្លន់ក្នុងបណ្ណាគារស៊ីន ហួរ រួចរត់គេចខ្លួននិងមានប្រជាពលរដ្ឋដេញស្រែងថាចោរតាមដងផ្លូវរហូតឈានទៅដល់ការបាញ់សម្លាប់ទាហ៊ានម្នាក់ដែលយាមនៅក្នុងដីឡូតិ៍មួយកន្លែងបណ្តាលឲ្យស្លាប់ហើយគេចខ្លួនចូលក្នុងព្រៃបាត់។

កម្លាំងនគរបាលចម្រុះជាច្រើននាក់ក៏បានធ្វើការឡោមព័ទ្ធទីតាំងចំណុចកើតហេតុតាំងពីវេលាម៉ោង១និង៣០ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី៧ ខែឆ្នាំដដែល កម្លាំងបានធ្វើការឡោមព័ទ្ធនិងរុករកនៅក្នុងព្រៃនោះអស់រយៈប្រម៉ាណ២០នាទីដោយពុំឃើញទើបកម្លាំងដកចេញពីគោលដៅនោះ។

ជនរងគ្រោះដែលស្លាប់នោះឈ្មោះយ៉េន រីណង់ អាយុ២៣ឆ្នាំ ជាមន្រ្តីយោធានៅកងពលតូចង៧០ មានទីលំនៅក្នុងភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងអ្នករងរបួសឈ្មោះយី សុខហេង អាយុ២៦ឆ្នាំ ជាយោធានៅអង្គភាពជាមួយគ្នានោះដែរ។

ដោយឡែកជនរងគ្រោះដែលជាជនជាតិម្ចាស់កាបូបលុយនោះមិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ ក្នុងកាបូបមានលុយ៥០០ដុល្លារ៕

image1 image2 image3

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print