play

អីុន សុភិន ថាកាដូគ្រឿងពេជ្រនិងរថយន្ត​តម្លៃជាង១០ម៉ឺនដុល្លារឲ្យកូននិងចៅស្រីមិនមែនឌឺដងប៉ែន ចំរ៉ុង

nkd-36x6_outline

ភ្នំពេញ៖ លោក អិុន សុភិន បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីជាមួយនឹងការ ប្រកាសនាំកូនស្រី និងសមាជិកគ្រួសារចេញទៅកម្សាន្តនៅលើទឹកដីអាមេរិកនិងប្រកាសផ្តល់កាដូពិសេសដល់ចៅស្រីគឺគ្រឿងពេជ្រមួយឈុតតម្លៃជាង១ម៉ឺនដុល្លារអាមេរិក បន្ថែមលើកាដូរថយន្តតម្លៃ១០ម៉ឺនដុល្លារអាមេរិកដល់ភិន សុដាលីស។ ការផ្តល់កាដូនេះគឺជាការឆ្លើយតបតាមការសន្យារបស់លោកចំពោះកូនស្រីប៉ុណ្ណោះមិនមែនជាការផ្ចាញ់ផ្ចាលឬឌឺដងទៅប៉ែន ចំរ៉ុងទេ។

ក្រោយស្ងប់ស្ងាត់សង្គ្រាមពាក្យសម្តី បន្តិចតារាសម្តែងភិន សុដាលីសបានរៀបចំពិធីជប់លៀងចេញខែកូនស្រីដែលជា តំណក់ឈាមរបស់ ប៉ែន ចំរ៉ុង គម្រប់មួយ ខែកាលពីថ្ងៃទី៦ ខែវិច្ឆិកា ដែលកម្មវិធីនេះត្រូវបានប្រកាសថាចំណាយអស់២ម៉ឺន ដុល្លារ និងមានតារាសិល្បៈនិងមិត្តភក្តិ របស់នាងចូលរួមយ៉ាងច្រើនកុះករ។

លោកអិុន សុភិន បានអះអាងថា ពិធី ចេញខែចៅស្រីនេះលោកចំណាយលើម្ហូបប៊ុហ្វេអស់ប្រមាណជាង៧.០០០ដុល្លារ និងស្រាក្រហមអស់ជាង៧.០០០ដុល្លារដោយមិនទាន់រាប់បញ្ចូលថ្លៃភ្លេងថ្លៃដេគ័រជារោងនិងភេសជ្ជៈនោះទេ។លោកថាពិធីនេះមានអ្នកចូលរួមសរុប២០០នាក់ដោយភាគច្រើនគឺជាតារាសិល្បៈនិងមួយផ្នែកជាសមាជិកគ្រួសាររបស់លោកនិងមិត្តភក្តិ របស់ភិន សុដាលីស។

លោកបន្តថាសប្បាយចិត្តណាស់ដែលបានអំណោយចៅស្រីដែលត្រូវភិន សុដា លីស ដាក់ឈ្មោះថា ភិន សុខេធឺរីណា ហៅខេត ជាលើកដំបូង ប្រចាំគ្រួសារ អ៊ីចឹងហើយទើបលោកសម្រេចចិត្តចំណាយឲ្យ អស់ដៃដើម្បីធ្វើពិធីចេញខែរបស់ចៅស្រីនេះក្នុងទ្រង់ទ្រាយអធិកអធម។ ទោះជា យ៉ាងណាលោកបញ្ជាក់ថា នឹងរៀបចំពិធីកាន់តែធំជាងនេះនៅពេលដែលចៅស្រីមានវ័យគម្រប់មួយឆ្នាំ។ ក្រៅពីប្រកាសរៀបចំពិធីធំដុំខាងលើលោកក៏ប្រកាសបំពេញ តួនាទីមើលថែទាំងកូននិងចៅស្រីហើយធានាគ្រប់បែបយ៉ាង សម្រាប់ចៅស្រីបូករួមទាំងការសិក្សារៀនសូត្រផងដែរ។ អ្វីដែលលោកត្រៀមរួចជាស្រេចសម្រាប់ជាចំណងដៃចៅស្រីនៅថ្ងៃនេះគឺលោកប្រគល់គ្រឿងពេជ្រតម្លៃជាង មួយម៉ឺនដុល្លារអាមេរិក។

លោកបន្ថែមថាប៉ុន្មានថ្ងៃខាងមុខនេះលោកនឹងនាំកូនៗទាំងអស់ចេញទៅធ្វើ ដំណើរកម្សាន្តជាលក្ខណៈគ្រួសារដូចរាល់ឆ្នាំដែរគឺទៅសហរដ្ឋអាមេរិក ហើយបន្ទាប់ពីត្រឡប់មកពីដំណើរកម្សាន្តវិញលោកក៏ត្រៀមរួចជាស្រេចនូវកាដូលើកទឹកចិត្តដល់កូនស្រីគឺរថយន្តថ្មីទំនើបមួយគ្រឿងដែលមានតម្លៃមិនក្រោម១០ម៉ឺនដុល្លារនោះទេ។ លោកបញ្ជាក់ដែរថា ការធ្វើ ដំណើរកម្សាន្តនៅក្រៅស្រុកគឺជាទម្លាប់ របស់គ្រួសារលោកដែលយ៉ាងតិចណាស់មួយឆ្នាំ២ដង ហើយការជូនកាដូដល់កូនស្រីគឺជាការលើកទឹកចិត្តនិងជាទម្លាប់របស់ក្រុមគ្រួសារលោកដែរមិនមែនជាការឌឺដងណាមួយទៅកាន់អតីតស្វាមីកូនស្រីគឺលោក ប៉ែន ចំរ៉ុងនោះទេ។

លោកអុិន សុភិន បញ្ជាក់ថានេះជាពិធីជួបជុំគ្រួសារនិងតារាសិល្បៈដ៏ធំមួយដើម្បី អបអរចៅស្រី ដោយលោកនិយាយថា ថវិកាចំនួន២ម៉ឺនដុល្លារគឺជាចំណែកតិចតួចប៉ុណ្ណោះដែលលោកបំពេញមុខឲ្យចៅ ស្រីនិងកូនស្រីដើម្បីឲ្យនាងសប្បាយចិត្ត។ លោកថាលោកនឹងខំបំពេញតួនាទីជាឪពុកនិងជាជីតាឲ្យបានល្អដើម្បីឲ្យភិន សុដា លីស និងកូនស្រីរបស់នាងកក់ក្ដៅបើទោះជានាងបានធ្លាក់ខ្លួនជាស្រ្តីមេម៉ាយនិងជាក្មេងកំព្រាក៏ដោយ៕

img_4384 img_4337 img_4353 img_4330 img_4325 img_4322 img_4309 img_4438 img_4394 img_4305

ដោយ៖ វឌ្ឍនា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print