មន្ទីរសង្គមកិច្ចរាជធានីសន្យាមិនឲ្យមានអ្នកសុំទានអុកឡុកដល់ប្រជាពលរដ្ឋក្នុងព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំសម្រាប់ព្រះ រាជពិធីបុណ្យអុំទូកអកអំបុកបណ្តែតប្រទីបសំពះព្រះខែជាពិសេសនៅរាជធានីភ្នំពេញគេតែងសង្កេតឃើញមានជនអនាថាឬជន ពិការស្ទើរគ្រប់រូបបានដើរសុំទានតាមទីសាធារណៈបើទោះបីមន្ទីរសង្គមកិច្ចរាជធានី ឬស្ថាប័នពាក់ព័ន្ធរួមជាមួយសមត្ថកិច្ចចុះ ប្រមូលយកទៅដាក់នៅមណ្ឌលអប់រំក្តី។ ប៉ុន្តែសម្រាប់បុណ្យអុំទូកឆ្នាំ២០១៦នេះ មន្ត្រីទទួលបន្ទុកផ្នែកជនអនាថាលោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជ ធានីបានសន្យាថា នឹងប្រមូលជនទាំង នោះឲ្យអស់១០០ភាគរយគឺមិនឲ្យមានការរំខានដល់ប្រជាពលរដ្ឋដែលអញ្ជើញទៅ កម្សាន្តក្នុងព្រះរាជពិធីបុណ្យដូចមុនបាន ទៀតទេ ។

លោកសន សុផល បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ដើម្បីចូលរួមរៀបចំរក្សាសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងព្រះរាជពិធី បុណ្យអុំទូកឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀតនោះ មន្ទីរសង្គមកិច្ចបានត្រៀមរៀបចំកម្លាំងដែលមានឯកសណ្ឋានរបស់សង្គមកិច្ចចំនួន៩១នាក់ដោយបានបែង ចែកជា៧ក្រុម ដើម្បីប្រមូលជនអនាថាឬ ជនពិការដើរសុំទានក្នុងរាជធានីភ្នំពេញ ។
លោកបន្តថា ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះអ្នកសុំទានអាចមានប្រមាណជាង៣០០នាក់ក្នុងនោះមកពីបណ្តាខេត្តនានាក្នុងទិសដៅមកសុំទាននៅភ្នំពេញមាន ប្រមាណ២០០នាក់និងអ្នកសុំទានដែលមានស្រាប់នៅភ្នំពេញប្រមាណជាង១០០នាក់ទៀត ។ ចំពោះអ្នកសុំទានទាំងនោះ ត្រូវតែប្រមូលឲ្យបាននិងឲ្យអស់១០០ភាគរយតែម្តង ដោយមិនបណ្តោយឲ្យពួកគេបង្កការអុកឡុកឬរំខានដល់ប្រជាពលរដ្ឋដែលកំពុងតែចូលរួមសប្បាយរីករាយនោះទេ ។

លោកសន សុផល បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញលើកមុនៗគេតែងទទួលបានព័ត៌មានថាអ្នកសុំទានមួយចំនួនបានឆ្លៀតឱកាសលួចលូកឬវះហោប៉ៅយកលុយនិងរបស់របរពីប្រជាពលរដ្ឋនិងមានរហូតដល់មានការប្រើប្រាស់គ្រឿងញៀនទៀតផង។ តែសម្រាប់ឆ្នាំនេះ មន្ទីរសង្គមកិច្ចបានរៀបចំក្រុមការងារ ប្រចាំការទាំងយប់ទាំងថ្ងៃ ព្រមទាំងសន្យា ថា នឹងលុបបំបាត់ឲ្យអស់មិនឲ្យមានតែម្តង ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៥គណៈ កម្មាការអន្ដរក្រសួងបានចេញសេចក្ដីថ្លែងការណ៍រួមមួយឲ្យគ្រប់អាជ្ញាធរពាក់ព័ន្ធទូទំាងប្រទេសត្រូវបង្កើនការយកចិត្ដទុកដាក់អនុវត្តនិងរឹតបន្តឹងតាមផ្លូវច្បាប់ចំពោះជនណាដែលកេងប្រវ័ញ្ចផ្លូវភេទកេងប្រវ័ញ្ច ពលកម្មកុមារ ស្ដ្រី និងជួញដូរមនុស្សជាដើម ដោយបង្កើនប្រសិទ្ធភាពនៃការផ្តល់យុត្តិ ធម៌ និងលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ដល់ប្រជាពលរដ្ឋសំដៅការពារសិទ្ធិសេរីភាពនិងរក្សាសន្តិសុខសណ្តាប់ធ្នាប់ដល់សង្គមផងដែរ ៕

sam-1 sam-2 sam-1

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print