លោក ហុង សុខហួរ ត្រូវតុលាការផ្តន្ទាទោស៧ឆ្នាំ ករណីផែនទីសន្ធិសញ្ញាកម្ពុជាវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ តុលាការបានប្រកាសសាលក្រមផ្តន្ទាទោសលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ។

មន្ត្រីតុលាការ ថ្លែងថា សាលក្រមដែលត្រូវប្រកាសកាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា គឺ ពុំមានវត្តមានលោក ហុង សុខហួរ និង សហមេធាវីឡើយ ហើយតុលាការក៏ពុំបានពិន័យជាប្រាក់ចំពោះលោក ហុង សុខហួរ ដែរ ។

គួររំលឹកថា លោក ហុងសុខហួរ ជាប់ចោទពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការចោទប្រកាន់ លោក សម រង្ស៊ី ពីបទសមគំនិតក្នុងបទល្មើសនេះ។

នាពេលសវនាការកន្លងទៅ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានតម្កល់បទចោទប្រកាន់លើលោក ហុង សុខហួរ ទុកជាបានការដដែល ។

ទោះបីយ៉ាងណា ក្រុមមេធាវីការពារក្ដីលោក ហុង សុខហួរ បានសន្និដ្ឋានស្នើឲ្យមានការទម្លាក់ការចោទប្រកាន់នេះចោលទៅវិញ ៕

sokhour1

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print