ភាគកណ្តាលវៀតណាមរងការលិចលង់ដោយទឹកជំនន់ស្លាប់និងបាត់ខ្លួនកើនឡើង៤៥នាក់

ចែករំលែក៖

តាមការប្រកាសរបស់មជ្ឈមណ្ឌល គ្រប់គ្រងគ្រោះធម្មជាតិ PCTT ប្រចាំ នៅខេត្តដាណាងបានឲ្យដឹងថា គិតមក ដល់វេលាម៉ោង៧ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា បណ្តាខេត្តនៅក្នុងតំបន់ភាគកណ្តាល ប្រទេសវៀតណាមមានអ្នកស្លាប់បាត់ខ្លួន និងរបួសសុប៤១នាក់ហើយ ដោយសារតែភ្លៀងធ្លាក់ខ្លាំងតាំងពីថ្ងៃទី៣០ ខែតុលា មកទល់ពេលនេះ។

ក្នុងចំណោមនោះមានមនុស្ស១៥នាក់ ស្លាប់ មាននៅខេត្ត Quang Binh ៣នាក់, Quang Tri ២នាក់, Binh Dinh ២នាក់, Phu Yen ៧នាក់, Dak Lak ១នាក់។ ក្រៅពីនេះនៅមានរងរបួសនិងបាត់ខ្លួនស្ថិតនៅក្នុងខេត្តខាងលើផងដែរ។

បើនិយាយពីផ្ទះសម្បែងវិញបានរងការខូចខាតយ៉ាងដំណំក្នុងនោះផ្ទះ២២៥ខ្នង រងការខូចខាត៧០ភាគរយដែលមាននៅ ខេត្ត Phu Yen មានរហូតដល់១៨៩ខ្នង ហើយនិងនៅមានផ្ទះខូចខាតពី៣០ដល់ ៧០ភាគរយមានរាប់រយខ្នងទៀត។

ក្រៅពីនេះនៅមានផ្ទះជាង៤២.៨១២ ខ្នងលិចលង់ដោយទឹកជំនន់ ក្នុងនោះខេត្ត Quang Binh មាន២៥.៨៩៦ខ្នង, ខេត្ត Quang Tri មាន៩.៦៧៩ខ្នង, ខេត្ត Phu Yen ៨០០ខ្នង និងខេត្តជាច្រើនទៀតក៏រងការលិចលង់ផងដែរ។ ផ្ទៃដីកសិកម្មរាប់សិបពាន់ហិកតារងការលិចលង់ធ្វើឲ្យផល ដំណាំទាំងឡាយត្រូវខូចខាតទាំងស្រុង។

នៅពេលនេះទឹកនៅតាមដងទន្លេនានាបានស្រកចុះជាបណ្តើរៗហើយ។ ផ្លូវថ្នល់ជាច្រើនរងការខូចខាតយ៉ាងដំណំ។ សត្វ ចិញ្ចឹមរាប់សិបពាន់ក្បាលងាប់ដោយត្រូវ ទឹកជំនន់គួចយកតទៅបាត់៕

vn-2 vn-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print