play

មន្រ្តីមន្ទីរកសិកម្មខេត្តបាត់ដំបងបង្ក្រាបដេប៉ូលក់ជីកសិកម្មសញ្ញាក្បាលគោនិងនង្គ័លនាំចូលរំលោភកម្មសិទ្ធិបញ្ញាជិត៥តោន

nkd-36x6_outline

ខេត្តបាត់ដំបង៖ មន្រ្តីមន្ទីរកសិកម្មខេត្ត បាត់ដំបងបានចុះប្រតិបត្តិការបង្រ្កាបជី កសិកម្មសញ្ញាក្បាលគោនិងនង្គ័លនាំចូលពីប្រទេសថៃដោយខុសច្បាប់រំលោភកម្មសិទ្ធិបញ្ញាចំនួន៩៣ការ៉ុង ទម្ងន់ជិត៥តោននៅដេប៉ូស្តុកលក់ចែកចាយជីកសិកម្មមួយ កន្លែងយីហោ ឆែ ទូច ក្នុងស្រុកថ្មគោល ខេត្ត បាត់ដំបងយកមកអនុវត្តតាមនីតិវិធី ។

មន្រ្តីជំនាញមន្ទីរកសកម្មខេត្តចុះបង្រ្កាបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០១៦ ដោយអនុវតតាមបណ្តឹង របស់ក្រុមហ៊ុន លឹម ប៊ុនហេង ដ្រេឌីង ដែលជាក្រុមហ៊ុនមានសិទ្ធិផ្តាច់មុខនាំចូលជី កសិកម្មសញ្ញា ក្បាលគោ និងនង័្គលនៅក្នុង ប្រទេសកម្ពុជា ក្រោយពីគេរកឃើញថា ដេប៉ូលក់ចែកចាយជីកសិកម្ម ដែលមាន យីហោ ឆែ ទូច បានស្តុកទុកសម្រាប់លក់ចែកចាយដោយខុសច្បាប់ ។
ការចុះបង្រ្កាបមន្រ្តីជំនាញពិនិត្យរកឃើញថា ជីកសិកម្មសញ្ញាក្បាល គោ និងសញ្ញា នង័្គល គ្មានលេខបញ្ជីការពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយនៅលើសំបកវេចខ្ចប់សុទ្ធតែជាអក្សរបរទេស ។

ម្ចាស់ដេប៉ូឈ្មោះ ឆែ ទូច ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅក្នុងឃុំគោកឃ្មុំ ស្រុកថ្ម គោល ត្រូវបានមន្រ្តីជំនាញឱ្យធ្វើកិច្ចសន្យា បញ្ឈប់នូវការទិញស្តុកទុកសម្រាប់លក់ ចែកចាយនូវជីសញ្ញាក្បាលគោ និងសញ្ញា នង្គ័លខុសច្បាប់បន្តទៀត បើចង់លក់ជីខាងលើស្របច្បាប់សូមទំនាក់ទំនងទិញពីក្រុមហ៊ុន ដែលមានសំបកវេចខ្ចប់បកប្រែជា ភាសាខ្មែរត្រឹមត្រូវហើយម្ចាស់ដេប៉ូប្រសិនថ្ងៃក្រោយមន្រ្តីជំនាញរកឃើញប្រព្រឹត្តបន្តទៀតនឹងអនុវត្តទៅតាមផ្លូវច្បាប់ ។

សេចក្តីរាយការណ៍បានឱ្យបានដឹងថា ជីកសិកម្មរងការបង្រ្កាបខាងលើត្រូវបានឈ្មួញដឹកយកមកពីច្រកព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង ក្រោមរូបភាពឈ្មួញទិញប្រើប្រាស់ដាក់ស្រែចម្ការ ប៉ុន្តែធាតុពិតគេ រកឃើញថាឈ្មួញបានទិញយកមកបោះលក់ចែកចាយទៅឱ្យតាមដេប៉ូ ដើម្បីលក់ បន្តឱ្យកសិករសោះ ។

មន្រ្តីជំនាញមន្ទីរកសិកម្មបានឱ្យដឹងទៀតថា ជីកសិកម្មដែលនាំចូលគ្មានលេខបញ្ជីការ និងគ្មានការបកប្រែជាភាសារខ្មែរ គឺអាចប្រឈមនឹងប្រជាកសិករទិញយកទៅប្រើប្រាស់ប៉ះចំជីក្លែងក្លាយ ជាហេតុបង្កឲ្យខាតបង់ផលប្រយោជន៍កសិករយ៉ាងធ្ងន់ធ្ងរផងដែរ ៕

bb-4 bb-2 bb-3

ដោយ៖ សំ វិច្ឆិកា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print