37c525dc00000578-3766727-image-a-97_1472675948417

​អតីតកីឡាករក្រុមកាំភ្លើងធំ Jack Wilshere វិលមកជួយជម្រើសជាតិអង់គ្លេសវិញហើយ

nkd-36x6_outline

កីឡាករ Jack Wilshere ជាអតីតកីឡា កររបស់ក្លិបកាំភ្លើងធំ Arsenal ដែលបច្ចុប្បន្នកំពុងតែលេងឲ្យក្លិប Bournemouth កំពុង តែ បានបង្ហាញទម្រង់លេងដ៏ល្អមួយនៅជា មួយនឹងក្លិបហើយនៅពេលខាងមុខនេះគ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Southgate បានផ្តល់ឱកាសឲ្យកីឡាកររូបនេះដើម្បីត្រឡប់មកជួយក្រុមក្នុងការប្រកួតជម្រុះវើលខាប់ពេលប៉ះជាមួយនឹងក្រុមជម្រើសជាតិស្កុតឡេន និងអេស្ប៉ាញ។

នៅពេលដែលលេងឲ្យក្លិបកាំភ្លើងធំ កីឡាករយុវជនជម្រើសជាតិរូបនេះពុំសូវបានបង្ហាញខ្លួន ជម្រើស១១នាក់ដំបូង ឡើយហើយការចាកចេញដំបូងទៅកាន់ ក្លិប Bournemouth គ្រាន់តែស្ថិតនៅក្នុង លក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ ។

កីឡាករ Jack Wilshere វ័យ២៤ឆ្នាំរូប នេះបានចាកចេញពីក្រុមជម្រើសជាតិអង់គ្លេសកាលពីបញ្ចប់ការប្រកួតពានរង្វាន់អឺរ៉ុបដែលប្រារព្ធធ្វើនៅប្រទេសបារាំងហើយ កីឡាកររូបនេះបាននិយាយថា ការចាក ចេញពីក្លិបកាំភ្លើងធំរបស់ខ្លួនគឺជាឱកាសក្នុងការបង្ហាញស្នាដៃឡើងវិញសម្រាប់ចូល បង្ហាញខ្លួននៅជម្រើសជាតិសាជាថ្មី៕

37c525dc00000578-3766727-image-a-97_1472675948417

ដោយ៖ ដេវីត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print