img_5666

ឡិចសុីសRX330 ស្លាកលេខខេមរភូមិន្ទ បុករថយន្ដយីឌុបដឹកអុសធ្លាក់ចូលប្រឡាយទឹកស្ពានដែកចំការដូង

nkd-36x6_outline

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងបើករថយន្ដឡិចសុីសRX330 ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងក្នុងល្បឿនលឿនដល់ចំណុចផ្លូវកែងមិនប្រយ័ត្នបួងចង្កូតទៅបុករថយន្ដយីឌុបដឹកអុសពេញទំហឹងបណ្ដាលឲ្យរថយន្ដយីឌុបដឹកអុសធ្លាក់ដាំក្បាលចូលប្រឡាយ សំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាតឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចស្ពានដែកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកយីឌុបមួយគ្រឿង ពណ៌ត្រេអ៊ី គ្នានស្លាកលេខ ដឹកអុសពេញព្រាប ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ទិសដៅពីជើងទៅត្បូងបំណងឆ្លងកាត់ស្ពានដែក។ ប្រភពបានបន្តថា ពេលមកដល់កន្លែងកើតហេតុដែលជាចំណុចផ្លូវបំបែកស្រាប់តែមានរថយន្ដម៉ាកឡិចសុីសRX330 មួយគ្រឿង ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ01. 2-1926 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៧១ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនហើយបានបួងចង្កូតបត់ឆ្វេងជ្រុលទៅបុករថយន្ដយីឌុបដឹកអុស ជាហេតុធ្វើឲ្យរថយន្ដយីឌុបទាញចង្កូតគេចជ្រុលធ្លាក់ដាំក្បាលចូលក្នុងប្រឡាយទឹក ចំណែករថយន្ដឡិចសុីសរងការខូចខាតផ្នែកខាងមុខទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យម្ចាស់រថយន្ដរងរបួសនោះទេ។

ប្រភពបានបន្តទៀតថា ក្រោយកើតហេតុម្ចាស់រថយន្ដឡិចសុីសបានចុះពីរថយន្ដហើយគេចខ្លួនបាត់ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។ ក្រោយកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

img_5668 img_5669 img_5666 img_5665 img_5667

ដោយ៖ ជីម ភារ៉ា ដង្កោ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print