img-20161108-wa0141

ឃាត់យុវជន២នាក់ពាក់ពន្ធ័ករណីប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់

nkd-36x6_outline

ខេត្តរតនគិរី៖ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ឡាបានសៀកបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ផ្ទះជួលខាងក្រោយហាងសួនរាត្រី ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ១-ឈ្មោះ ស៊្រុង ប្រុស ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ២- ឈ្មោះ ឈាន សាម៉ូ ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំង២នាក់មានទីលំនៅភូមិ ជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន១កញ្ចប់តូច និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួនផងដែរ។

បច្ចប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឡាបានសៀក ដើម្បីកសាងសំណំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

img-20161108-wa0141 img-20161108-wa0142

ដោយ៖ វុទ្ធឦសាន

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print