រថយន្តបាឡែនដឹកឈើប្រណិតធ្នង់ជាច្រើនដុំ ត្រូវកម្លាំងជំនាញបង្ក្រាបបាននៅស្រុកអូរយ៉ាដាវ

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តបាឡែន១គ្រឿងអត់ស្លាកលេខ ដឹកឈើប្រណីតប្រភេទធ្នង់ពេញរថយន្តត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើបរកែវបង្ក្រាបបាន ខណៈដឹកជញ្ជូនបទល្មើសឈើទាំងនេះឈ្មួញបានយកមកលាក់ទុកនៅក្នុងចំការម្រេចបម្រុងដឹកជញ្ជូនចេញទៅប្រទេសវៀតណាម ។

ករណីចុះបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះធ្វើឡើងនៅវេលាម៉ោង៣ និង២៥នាទីរសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិ សោមកានិញ ឃុំសោមគល់ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

តាមការបញ្ជក់ពីលោក ឡេងយុគ នាយផ្នែករដ្ឋបាលព្រៃឈើបកែវបានឲ្យដឹងថា ដោយមានសេចក្តីរាយការពីភ្ងាក់ងារសម្ងាត់ទើបឈានទៅដល់ធ្វើការបង្ក្រាប និងរឹបអូសយកមករក្សាទុកនៅកន្លែងរដ្ឋបាលព្រៃឈើបកែវ។

បច្ចុប្បន្នឈើទាំងនោះមិនទាន់បានធ្វើការវាស់វែងនៅឡើយនោះទេ ចំណែកឯម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល ៕

img-20161108-wa0147

...

ដោយ៖ វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print