pp-3

ផ្លូវជាតិលេខ៥ក្លាយជាចំណតរថយន្តតូចធំនិងជាទីតាំងលក់ដូរគ្មានសណ្តាប់ធ្នាប់

nkd-36x6_outline

ក្រុងប៉ោយប៉ែត៖ ផ្លូវជាតិលេខ៥ចាប់ពី រង្វង់មូលក្រុងប៉ោយប៉ែតរហូតមកដល់ផ្សារ កណ្ដាលរងការិះគន់ពីអ្នកធ្វើដំណើរជាតិនិងអន្តរជាតិថា គ្មានសណ្តាប់ធ្នាប់ ព្រោះតែសងខាងផ្លូវស្ទើរក្លាយទៅជាចំណតយានយន្ត និងអ្នកលក់ស្ទើរស្មើទីផ្សារទៅហើយ ។ សកម្មភាពនេះធ្វើឲ្យពួកគាត់ពិបាកធ្វើ ដំណើរឆ្លងកាត់ទីក្រុងដែលពុំសូវមានសោភណភាពមួយនេះណាស់ ។ អ្នកដំណើរ តែងតែរអ៊ូរទាំថា ថ្ងៃណាក៏ដូចថ្ងៃណាដែរ បើកភ្នែកឆ្លងកាត់ផ្លូវជាតិលេខ៥ឃើញមានតែការកកស្ទះចរាចរណ៍ ពិសេសនៅពេលព្រឹកធ្វើឲ្យអ្នកធ្វើដំណើរយឺតយ៉ាវនាំឲ្យខាតពេលវេលារបស់ពួកគាត់ ។

ភាពអនាធិបតេយ្យនៃការចតយានយន្តតូចធំតាមសងខាងផ្លូវជាតិបង្កឲ្យមានការកកស្ទះញឹកញាប់ធ្វើឲ្យបាត់បង់សោភណភាពតាមដងផ្លូវជាតិលេខ៥នៅក្រុងប៉ោយបែបនេះមិនមែនកើតចេញពីការចតយានយន្តគ្មានសណ្តាប់ធ្នាប់តែម្យ៉ាងទេ វា បណ្តាលមកពីអាជីវករលក់ចំណីអាហារ និងផ្លែឈើតាមរទេះគ្រប់ប្រភេទផងដែរ ។ សកម្មភាពនេះក៏ដូចជាបញ្ហាខាងលើវាអាចធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិមួយផ្នែកដែរ ព្រោះផ្លូវជាតិមួយខ្សែនេះជាច្រកទ្វារ អន្តរជាតិមួយសំខាន់ដែលមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ចរាចរឆ្លងកាត់ក្នុង មួយថ្ងៃៗរាប់ម៉ឺននាក់ ។

ទោះបែបណាក៏ដោយសមត្ថកិច្ចគួរតែរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ៥នៅក្រុងប៉ោយប៉ែតនេះកុំឲ្យមាន ការកស្ទះដូចសព្វថ្ងៃទៀត។

ជាពិសេសការចតអនាធិបតេយ្យដែលយកដងផ្លូវធ្វើជាចំណតម៉ូតូនិងរថយន្តនៅមុខមន្ទីរពេទ្យប៉ោយប៉ែត១ធ្វើឲ្យពិបាករថយន្តសង្គ្រោះបន្ទាន់ដឹកអ្នកជំងឺចេញចូល សង្គ្រោះទាន់ពេលវេលា ។ ចំណែកទីតាំង មួយកន្លែងទៀតនៅមុខផ្សារកណ្ដាលក៏បង្កការលំបាកដល់រថយន្តធ្វើ ដំណើរហើយនៅទីនោះក៏ធ្លាប់កើតមានគ្រោះថ្នាក់ចរា ចរណ៍ជាញឹកញាប់ផងដែរ ។

លោកអភិបាលក្រុងប៉ោយប៉ែត ង៉ោ ម៉េងជ្រួនមានប្រសាសន៍ថាលោកកំពុងតែត្រៀមប្រជុំជាមួយមន្ត្រីសណ្ដាប់ធ្នាប់និងចាត់ឲ្យ រថយន្តទាំងនោះចូលក្នុងបេនលោកមិន ទុកបណ្ដែតបណ្ដោយឲ្យមានសកម្មភាព អនាធិបតេយ្យបែបនេះឡើយ?

លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតមិនអាចសុំការបកស្រាយបានឡើយព្រោះទូរស័ព្ទរបស់លោកចុចចូលដែរ តែ គ្មានអ្នកទទួល ៕

pp-3 pp-1 pp-2

ដោយ៖ វណ្ណា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print