xxx of Schalke is challenged by yyy of Dortmund during the Bundesliga match between Borussia Dortmund and FC Schalke 04 at Signal Iduna Park on November 8, 2015 in Dortmund, Germany.

​Borussia Dortmund បដិសេធសំណើសុំទិញ Aubameyangក្នុងតម្លៃ៨០លានផោនពី Arsenal

nkd-36x6_outline

ភ្នាក់ងារទិញដូរកីឡាករបាល់ទាត់លោក Vincenzo Morabito សញ្ជាតិអុីតាលីបានឲ្យដឹងថា ក្រុម Borussia Dortmund របស់អាល្លឺម៉ង់បានបដិសេធសំណើទិញកីឡាករ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ក្នុងតម្លៃ៨០លានផោនពីក្លិបកាំភ្លើងធំ Arsenal ។

ខ្សែប្រយុទ្ធអន្តរជាតិហ្គាបង់នេះស៊ុតបាល់បាន៣៨គ្រាប់ក្នុងរដូវកាលចាស់ហើយមានព័ត៌មានថាគាត់អាចនឹងចាកចេញពីក្លិបនៅក្នុងប្រទេសអាល្លឺម៉ង់ដោយមានក្លិបធំៗ ជាច្រើនចាប់អារម្មណ៍ដូចជាក្លិប Real Madrid ជាដើម ។

ក្លិប Napoli ក៏ចង់បាន Aubameyang ផងដែរ ក្រោយលក់ខ្សែប្រយុទ្ធអន្តរជាតិ អាហ្សង់ទីន Gonzalo Higuain ទៅឲ្យក្រុម សេះបង្កង់ Juventus ក្នុងតម្លៃ៧៦លាន ផោន ។

លោក Vincenzo Morabito បាននិយាយ ប្រាប់វិទ្យុអុីតាលី CRC ថា “ខ្ញុំធ្លាប់បានទៅ ចរចាទិញកីឡាករ Aubameyang ឲ្យក្លិប Napoli ហើយអ្វីដែលខ្ញុំដឹងនោះគឺក្លិប Arsenal ហ៊ានផ្តល់លុយ៨០លានផោន ដើម្បីទិញ Aubameyang តែក្លិប Borussia Dortmund បានបដិសេធ”៕

xxx of Schalke is challenged by yyy of Dortmund during the Bundesliga match between Borussia Dortmund and FC Schalke 04 at Signal Iduna Park on November 8, 2015 in Dortmund, Germany.

ដោយ៖ ដេវីត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print