គ្រោះថ្នាក់រថយន្តចុះពីលើស្ពានដាច់ហ្វ្រាំង២គ្រឿងកើតឡើងនៅកន្លែងតែមួយក្នុងខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់ មានរថយន្តតូចចំនួន៤គ្រឿងបានរងនូវការខូចខាតចន្តិចន្តួច និងរថយន្តតាកូម៉ា១គ្រឿង ទៀតបានខូចខាតធ្ងន់ធ្ងរ ក្នុងករណីគ្រោះថ្នាក់ចរាចរ២លើកនៅកន្លែងតែមួយកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែវិច្ឆិការ ឆ្នាំ២០១៦ នៅគល់ស្ពានព្រះមុនីវង្សថ្មីត្រើយខាងកើត ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។

លោក ឯក សារ៉ន អធិការរង នគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរខណ្ឌបានអោយដឹងថា នៅវេលាម៉ោង២រសៀល ថ្ងៃ ទី៩នេះមានករណីគ្រោះថ្នាក់ ចរាចរ២លើកនៅកន្លែងតែមួយ , ករណីទី១: រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនសាវីម៉ិច បានបើកចុះស្ពានហើយជាន់ហ្វ្រាំងមិនស៉ីក៍ជ្រុលល្បឿនទៅកៀរថយន្តនិងរ៉ឺម៉កសរុបទាំអស់ចំនួន៥គ្រឿង តែខូចខាតតិចតួចប៉ុណ្ណោះ , ករណីទី២-រថយន្តម៉ាកតាកូម៉ា១គ្រឿងទៀតបានបើកចុះស្ពានព្រះមុនីវង្សហើយជាន់ហ្វ្រាំងមិនស៉ីក៍បួងចង្កូតទៅបុកជាមួយខឿនសួនច្បារបណ្តាលអោយក្រឡាបផ្ងាជើង ។

លោកអធិការរងបន្តថា ករណីគ្រោះថ្នាក់ចរាចរទាំង២លើកមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកដំណើរឬអ្នកជិះក្នុងរថយន្តនោះឡើយខូចខាតតែមធ្យោបាយធ្វើដំណើរប៉ុណ្ណោះ ។

មធ្យោបាយទាំងអស់ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បឋិដោះស្រាយតាមផ្លូវច្បាប់ ៕

sond-5 sond-3 sond-2 sond-7 sond-4 sond-8 sond-1

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print