លោក Stefano Pioliត្រូវបានក្លិបInter Milanតែងតាំងជាគ្រូបង្វឹកថ្មីហើយគាត់ក្លាយទៅជាគ្រូបង្វឹកទី៩ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។
គ្រូបង្វឹកវ័យ៥១ឆ្នាំ Stefano Pioli ធ្លាប់បានដឹកនាំក្លិបចំនួន១០នៅក្នុងក្របខ័ណ្ឌ អុីតាលី Serie AនិងSerie B។ ពេលនេះ គាត់បានមកជំនួសតំណែងរបស់លោក Frank de Boerគ្រូបង្វឹកសញ្ជាតិហុល្លង់ ដែលត្រូវបានបណ្តេញចេញពីតំណែង។
សេចក្តីថ្លែងការណ៏មួយរបស់ក្លិប Inter Milan បានឲ្យដឹងថា “Inter Milan មាន ក្តីរីករាយសូម ប្រកាសថាលោក Stefano Pioli ក្លាយទៅជាគ្រូបង្វឹកថ្មីរបស់ក្លិប ហើយគាត់មានកិច្ចសន្យារហូតដល់ ថ្ងៃទី៣០ខែមិថុនាឆ្នំា២០១៨”។
ក្នុងរដូវកាលឆ្នាំ 2014-15លោក Stefano Pioli បានដឹកនាំក្រុម Lazio ឲ្យទទួល ចំណាត់ថ្នាក់លេខ៣នៅក្នុងក្របខ័ណ្ឌអុីតាលី Serie A។ ប៉ុន្តែគាត់ត្រូវបានបណ្តេញ ចេញពីតំណែងវិញក្រោយដឹកនាំក្រុម Lazio ប្រកួតចាញ់ក្លិប AS Roma ដោយល ទ្ធផល 4-1 កាលពីរដូវកាលចាស់ ៕
ដោយ៖ ដេវីត