philipin-1

ប្រទេសហ្វុីលីពីន៖ ចិនបានគោរពសេចក្តីសម្រេចរបស់តុលាការ PCA ដោយមិនដឹងខ្លួន

nkd-36x6_outline

អគ្គរដ្ឋទូតថ្មីរបស់ហ្វុីលីពីននៅក្នុង ប្រទេសចិនកាលពីថ្ងៃទី៨ ខែវិច្ឆិកា បាន ប្រកាសឲ្យដឹងថា ចិនកំពុងតែគោរពទៅ តាមសេចក្តីសម្រេចរបស់តុលាការអាជ្ញា កណ្តាល PCA ដោយអនុញ្ញាតឲ្យអ្នកនេសាទហ្វុីលីពីនវិលត្រឡប់ទៅនេសាទក្នុងដែនសមុទ្រប្រជុំកោះ Scarborough វិញ។

លោក Jose santiago Santa Romana រដ្ឋទូតហ្វីលីពីនដែលប្រធានាធិបតី ឌុយ ទែរតេ តែងតាំងបានបញ្ជាក់ថា ទីក្រុងប៉េកាំងបានបញ្ចប់ការឡោមព័ទ្ធប្រជុំកោះ Scarborough ទាំងនោះបង្ហាញថា ចិនកំពុង តែគោរពសេចក្តីសម្រេចរបស់តុលាការ PCA ដែលបានសម្រេចកាលពីខែកក្កដា បើទោះបីចិនធ្លាប់បដិសេធទទួលស្គាល់សេចក្តីសម្រេចនោះក្តី។

លោក Santa Romana បានបញ្ជាក់ថា ចិនបានបញ្ជាក់ពីដែនអធិបតេយ្យនៅតំបន់ សមុទ្រប្រជុំកោះ Scarborough ប៉ុន្តែបាន សន្យាថា ឲ្យអ្នកនេសាទចូលទៅទីនោះដូច ដើមក្រោយពេលលោក ឌុយទែរតេ ធ្លាប់បានលើកឡើងនៅក្នុងកិច្ចពិភាក្សា។

អ្នកនេសាទហ្វុីលីពីនបានឲ្យដឹងថា ចាប់ តាំងពីលោក ឌុយទែរតេ វិលត្រឡប់មកពីទស្សនកិច្ចនៅប្រទេសចិនកាលពីខែតុលាកម្លាំងយាមល្បាតហ្វុីលីពីនបានដកចេញពីតំបន់សមុទ្រខាងលើទុកឲ្យអ្នកនេសាទហ្វុីលីពីនចូលទៅកាន់ទីនោះវិញដូចដើម។

សារព័ត៌មានរ៉យទ័របានផ្សាយថា តាម ការសន្និដ្ឋានរបស់លោក Santa Romana អ្នកឯកទេសស្រាវជ្រាវពីចិនបានបង្ហាញការមិនពេញចិត្តទៅលើសកម្មភាពរបស់ រដ្ឋាភិបាលទីក្រុងប៉េកាំងដែលបានមើលស្រាលដល់សេចក្តីសម្រេចរបស់តុលាការPCA ។

អគ្គរដ្ឋទូតហ្វុីលីពីនបានបញ្ជាក់ថា បញ្ហា ប្រជុំកោះ Scarborough ត្រូវបានពិភាក្សានៅពេលដែលលោកបានចូលរួមជាមួយក្រុមពិភាក្សាដឹកនំាដោយអតីតប្រធានា ធិបតី Fidel Ramos នៅកោះហុងកុង កាលពីខែសីហាកន្លងមក។

លោក Santa Romana បញ្ជាក់ថា «ចិន បានសន្យាថា នឹងមិនបំផ្លាញប្រជុំកោះ ទាំងនោះឡើយ ដោយរក្សាវាទុកដូចជា តំបន់អភិរក្សសមុទ្រ។ ទាំងនោះហើយបាន ជាចិនមិនអនុញ្ញាតឲ្យអ្នកនេសាទហ្វុីលីពីន ចូលទៅនេសាទនៅខាងក្នុងនោះឡើយ។

ការដែលចិនបន្ធូរបន្ថយដកទាហាន ចេញពីប្រជុំកោះដែលមានវិវាទជាមួយហ្វុីលីពីនដោយអនុញ្ញាតឲ្យអ្នកនេសាទហ្វុីលីពីនចូលទៅនេសាទនៅតំបន់សមុទ្រប្រជុំកោះ Scarborouth ឡើងវិញ នោះគឺជា ជ័យជម្នះដំបូងរបស់ហ្វុីលីពីន និងអាមេរិក ក្រោយ «លែងលះក្លែងក្លាយ»។

រឿងរ៉ាវពីការថ្លែងជេរប្រមាថខុសប្រក្រតី និងផ្លាស់ប្តូរគោលនយោបាយការបរទេសភ្លាមៗរបស់ប្រធានាធិបតីហ្វុីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានធ្វើឲ្យការវាយតម្លៃ ពីអំណាចនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ធ្លាក់ក្នុងសភាពមិនប្រាកដប្រជា។

ចាប់តាំងពីការចូលកាន់តំណែងរហូតមកទល់ពេលនេះប្រធានាធិបតី ឌុយទែរ តេ បានបង្ហាញឲ្យសាធារណជនដឹងថា លោកមានទស្សនៈតឹងតែងជាមួយលោកខាងលិច ក្រោយពេលប្រកាសជាច្រើនលើក ថា នឹងកាត់បន្ថយការអាស្រ័យទៅលើអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះលោកបានប្រើប្រាស់ពាក្យសម្តីជេរប្រមាថដល់មេដឹកនាំអាមេរិក ហើយបែរជាទៅយកចិត្តចិន និង រុស្ស៊ីដែលជាសត្រូវរបស់អាមេរិកទៅវិញ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតតាម ការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិហ្វុីលីពីនប្រធានាធិបតី ឌុយទែរតេ បានសម្រេច រក្សាទំនាក់ទំនងយោធាជាមួយអាមេរិកដូច ដែលបានព្រមព្រៀងរវាងអាមេរិក-ហ្វុីលី ពីន។ ក្រៅពីនេះហ្វុីលីពីននៅតែរក្សាការធ្វើសមយុទ្ធរួមគ្នាជាមួយសម្ពន្ធមិត្តអាមេរិក ដដែល។

ទាំងនោះគឺជាការប្រកាសរបស់ក្រសួងការពារជាតិហ្វុីលីពីនដែលដើរផ្ទុយទាំងស្រុងជាមួយការប្រកាសរបស់ប្រធានាធិបតី ឌុយទែរតេ។ ទន្ទឹមនឹងនោះក្រសួងការពារជាតិហ្វុីលីពីនបានសន្យារក្សាកិច្ចព្រមព្រៀង យោធាជាមួយអាមេរិកដដែល។

នៅចំពោះមុខការធ្វើសមយុទ្ធជាប្រចាំ របស់ហ្វុីលីពីននិងអាមេរិកដែលមានឈ្មោះ ថា CARAT និង PHIBLEX នឹងត្រូវបាន ផ្អាកជាបណ្តោះអាសន្ន។ ចំណែកសមយុទ្ធ ទ្រង់ទ្រាយធំ Balikatan នៅតែបន្តធ្វើឡើង ដូចដើម។

ការប្រកាសរបស់ក្រសួងការពារជាតិហ្វុីលីពីនក្នុងការរក្សាទំនាក់ទំនងយោធាជាមួយអាមេរិកដដែលនោះបានបញ្ជាក់យ៉ាងច្បាស់ថា ការប្រកាសផ្តាច់ទំនាក់ទំនង ជាមួយអាមរិកគ្រាន់តែជាការលែងលះក្លែង ក្លាយប៉ុណ្ណោះ៕

philipin-1 philipin-2

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print