img_3599

ឃាត់ស្ត្រីម្នាក់រួមនិងថ្នាំញៀន២៣កញ្ចប់តូច​ ពីបទចែកចាយគ្រឿងញៀន

nkd-36x6_outline

ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនបន្ទាប់ពីរូបគាត់បានធ្វើសកម្មភាពចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅប្លុកបឹងកក់លើផ្លូវរថភ្លើង ជាលិទ្ធផលដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២៣កញ្ចប់តូច កាលពីម៉ោង៤រសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវរថភ្លើង ភូមិ៣ ក្រុម៣៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ស្ត្រីជាអ្នកចែកចាយគ្រឿងញៀនមានឈ្មោះ អោ ផល្លា ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល បានឈរចែកចាយគ្រឿងញៀននៅចំណុចកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានពីមន្ត្រីនរគបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនស្ត្រីសង្ស័យនេះ គឺកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកបានជិះល្បាតដើម្បីរក្សាសន្តិសុខជូនពលរដ្ឋក្នុងមូលដ្ឋាន ក៏មកដល់ចំណុចផ្លូវរថភ្លើងខាងមុខក្តាន់ពីរ ស្ថិតនៅក្នុងដីបឹងកក់ ប្រទះឃើញស្ត្រីខាងលើឈរចែកចាយគ្រឿងញៀន ក៏ឃាត់ឆែកឆេរឃើញមានថ្នាំញៀនចំនួន២៣កញ្ចប់តូចនៅជាប់និងខ្លួន ក៏បាននាំខ្លួនមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតបានគ្រឿងញៀនចំនួន២៣កញ្ចប់តូច ទូរស័ព្ទចំនួន២គ្រឿង និង លុយមួយចំនួន ។

បច្ចុប្បន្នស្ត្រីសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននរគបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

img_3599 img_3597 img_3598

ដោយ៖ ស តារា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print