nkd

គង់ សង្វាដានី រៀបការជាមួយកូនស្រីអ្នកជំនួញ ផ្អើលអ្នកសិល្បៈ

nkd-36x6_outline

ភ្នំពេញ៖ អតីតតារាចម្រៀងប្រចាផលិតកម្មSSBលោក គង់ សង្វាដានី ដែលគេស្គាល់ថាជាប្អូនប្រុសអ្នកនាងគង់ សុជាតិ បានសម្រេចចិត្តចូលរោងការជាផ្លូវការហើយជាមួយនឹងកូនស្រីអ្នកជំនួញទ្រព្យស្តុកម្នាក់នៅរាជធានីភ្នំពេញ។ កម្មវិធីមង្គលការរបស់អតីតអ្នកចម្រៀងរូបនេះមានការចូលរួមពីសំណាក់មន្ត្រីមានមុខមាត់អ្នកជំនួញ ពិសេសអ្នកសិល្បៈជាច្រើនកុះករ។

បន្ទាប់ពីភ្ជាប់ពាក្យបានប្រមាណជា១ឆ្នាំកន្លងមក ប្អូនប្រុសពៅរបស់ពិធីការិនីអ្នកនាង គង់ សុជាតិ គឺលោក គង់ សង្វារដានី បានកាន់ដៃគូដណ្ដឹងកញ្ញា នង សម្ផស្ស ចូលរោងការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះហើយ ហើយកម្មវិធីទទួលភ្ញៀវត្រូវបានធ្វើឡើងនៅអគារE នាមជ្ឈមណ្ឌលកោះពេជ្រ ។

ភរិយារបស់លោក គង់ សង្វារដានី គឺជាអាជីវករលក់សំលៀកបំពាក់នៅផ្សារផេនសលមានតូបពីរបី និងជួលតូបឲ្យគេ ហើយឆ្លៀតចងការប្រាក់ខ្លះទៀត។ នេះបើតាមការបញ្ជាក់របស់អ្នកសិល្បៈម្នាក់។ ប្រភពបន្តថា ភរិយាលោកគង់ សង្វាដានី មានវ័យ២៧ឆ្នាំខណ:ដែលលោកដានីមានអាយុ៣១ឆ្នាំ។ យ៉ាងណាមុននិងឈានដល់ពិធីមង្គលការប្រកបដោយសិរីសួស្តីនេះអ្នកទាំងពីរបានប្រើប្រាស់ពេលវេលារហូតជិតដប់ឆ្នាំទំរាំសម្រេចចិត្តចូលរោងការបាននៅពេលនេះ។

អ្នកនាងគង់ សុជាតិ បានបញ្ជាក់ទាំងសប្បាយចិត្តថា ប្អូនដានីជាកូនពៅក្នុងគ្រូសារដែលមានបងប្អូន៤នាក់ស្រី២ប្រុស២ ដោយកូនទាំងបួនការអស់ហើយដោយដានីជាកូនបង្ហើយគេ។ អ្នកនាងថា ដានីឈប់សិល្បៈយូរឆ្នាំមកនេះគេមានមុខរបរបើកហាងថតរូបគ្រប់កម្មវិធីជាពិសេសផ្តោតលើរូបថតកូនកំលោះក្រមុំនិងមុខរបរមួយទៀតលក់បបរមាន់នៅម្តុំទួលគោក។

ពិធីមង្គលការនេះពួកគេស្រឡាញ់គ្នាជិតដប់ឆ្នាំហើយមើលចិត្តគ្នាយូរដែរ ទើបបានរៀបការទើបរំពឹងថាពួកគេស្រឡាញ់កាន់តែល្អចេះអធ្យាស្រ័យគ្នាទៅវិញទៅមកដឹកដៃគ្នារកស៊ីឲ្យកាន់តែរីកចម្រើនជារៀងរហូត។

ទោះជាសមាជិកគ្រួសាររៀបការបន្តបន្ទាប់ក្តីក៏ពិធីមង្គលការនេះមានភ្ញៀវរហូតដល់១០០តុដោយបូករួមទាំងអ្នកសិល្បៈមួយចំនួនផងដែរ។ អ្នកនាងបញ្ជាក់ដែរថា ក្រោយរៀបការគូស្វាមីភរិយាថ្មីនេះនឹងចេញទៅក្រេបទឹកឃ្មុំនៅទីក្រុងហុងកុង៕

dany-1 dany-2 dany-9 dany-6 dany-12 dany-8 dany-14 dany-4dany-3 dany-13 dany-7 dany-17 dany-16 dany-5 dany-21 dany-19 dany-18 dany-20 dany-15 dany-10 dany-11hqdefault

ដោយ៖ វឌ្ឃនា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print