play

ទាហានផ្កាយ២ម្នាក់ត្រូវរថយន្តដឹកស្វាយបើកកៀរ ដួលចូលក្រោមរថយន្ដកិនអូស២០ម៉ែត្រស្លាប់

nkd-36x6_outline

ភ្នំពេញ៖ បុរសជាទាហានផ្កាយ២ នាយឧត្តមសេនីយទោភូមិភាគ៥ បានជិះម៉ូតូមួយគ្រឿង ហើយត្រូវរថយន្ដដឹកស្វាយបើកកៀរពីក្រោយបណ្ដាលឲ្យដួលចូលក្រោមកង់រថយន្ដអូសប្រហែល២០ម៉ែត្រ ហើយស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខផ្សារឯករាជ៣ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះមានឈ្មោះ ប៉ុក បុល ភេទប្រុសអាយុ៦០ឆ្នាំ មុខរបរធ្វើទាហានផ្កាយ២ ជាឧត្តមសេនីយទោភូមិភាគ៥ ត្រូវបានរថយន្តដឹកស្វាយពីខេត្តកំពង់ស្ពឺកៀរចូលក្រោមឡានហើយកិនស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យ ដោយជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ពាក់ស្លាកលេខភ្នំពេញ 1BI-1422 ចំណែកជនបង្កបើករថយន្តកុងតឺន័រ ពាក់ស្លាកលេខព្រះសីហនុ 3A-3662 ហើយក្រោយកើតហេតុបានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហ៊ីយ៉ានដាយមួយគ្រឿងពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A-3662 បើកតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មមខណៈមកដល់ចំណុចកើតហេតុខាងលើបានកៀរម៉ូតូម៉ាកScoopy ពណ៌ស ពាក់ស្លាកភ្នំពេញ1BI-1422 ធ្វើដំណើរស្របទិសគ្នាបណ្ដាលឲ្យជនរងគ្រោះដួលខ្ទាតចូលក្រោមកង់រថយន្ដកិននិងអូសប្រហែល២០ម៉ែត្ររងរបួសធ្ងន់។

ប្រភពបានបន្តថា ក្រោយពីកើតហេតុតៃកុងរថយន្ដបានបើកទ្វាររថយន្ដចុះគេចខ្លួនបាត់បន្សល់រថយន្ដទុក នៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសល់ពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយមកទើបសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយកម្លាំងជំនាញធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

img_5945 img_5947 img_5944 img_5946

ដោយ៖ ជីម ភារ៉ា ដង្កោ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print