បាញ់ប្រហារនៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ស្លាប់ម្នាក់ជាថ្នាក់ឧត្តមសេនីយ៍ និងរបួស២នាក់ សង្ស័យរឿងស្នេហា

ចែករំលែក៖

ភ្នំពេញ៖ មានការបាញ់ប្រហារគ្នាមួយបានកើតឡើងដោយមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ និងអនុសេនីយ៍ ដែលផ្តើមចេញពីរឿងស្នេហា នាវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បាសសំអាតមីន និងកាកសំណាល់ កម្ពុជា មានទីតាំងតាមបណ្តោយផ្លូវលេខ១៥៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ក្នុងករណីនេះបណ្តាលឲ្យឧត្តមសេនីយ័ទោ អ៊ុំ សុធា ប្រធាននាយកដ្ឋានធនធានមនុស្សក្រសួងការពារជាតិ បាត់បង់ជីវិតនៅកន្លែងកើតហេតុខាងលើ។ ចំណែកជនដៃដល់មានឋានរស័ក្ដិរងរបួសធ្ងន់ ដោយបាញ់ខ្លួនឯង បន្ទាប់ពីបាញ់សម្លាប់ឧត្តមសេនីយ៍ទោរួច ព្រមទាំងនារីម្នាក់មានវ័យជាង២០ឆ្នាំ ដែលគេសង្ស័យថាជាអ្នកផ្តើមរឿងឲ្យមានស្នេហាត្រីកោណ បានរងរបួសធ្ងន់ផងដែរ ដែលពេលនេះនាងកំពុងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យពេទ្យកាល់ម៉ែត៕

sor sor3 sor4

sor-1 sor-2sor5

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print