kpt-5

រថយន្ដក្រុងដឹកភ្ញៀវទេសចរជនជាតិចិនក្រឡាប់៣ត្រឡប់ សំណាងល្អគ្មានអ្នកគ្រោះថ្នាក់ដល់ជីវិត

nkd-36x6_outline

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១០និង១៣នាទីព្រឹកថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០១៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវវាងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយសាររថយន្ដក្រុងដឹកភ្ញៀវទេសចរណ៍ជនជាតិចិនតៃវ៉ាន់ វ៉ាក់អើនិងម៉ូតូត្រង់ចំណុចផ្លូវកោងបានក្រឡាប់៣ត្រឡប់ នៅចំណុចភូមិព្រៃតាហ៊ូ ឃុំព្រៃតាហ៊ូ ក្រុងស្ទឹងសែន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ដក្រុងបានដឹកភ្ញៀវទេសចរណ៍ចេញពីខេត្តសៀមរាប ឆ្ពោះទៅក្រុងភ្នំពេញ ដោយដឹកភ្ញៀវជនជាតិចំនួន១១នាក់មកដល់ចំណុចកើតហេតុក៏វ៉ាក់អើនិងម៉ូតូកំពុងជិះបញ្ច្រាសទិសពីជើងទៅត្បូងក៏បណ្ដាលឲ្យរថយន្ដបួងចង្កូតធ្លាក់ផ្លូវក្រឡាប់៣ត្រឡប់ ធ្វើឲ្យជនជាតិចិនរបួសធ្ងន់ចំនួន៤នាក់ ដោយសន្លប់ធំមិនទាន់ដឹងខ្លួននៅមន្ទីរពេទ្យកំពង់ធំ និងបម្រុងដឹកបញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញ ចំណែកតៃកុងឡានបានរត់គេចខ្លួនបាត់ស្រមោល។

រហូតមកដល់ពេលនេះ យើងពុំទាន់បានដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់នោះយ៉ាងណាទេ ៕

kpt-5 kpt-2 kpt-1 kpt-6 kpt-3 kpt-4

ដោយ៖ ប៊ុន រិទ្ធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print