img-20161110-wa0086

កងរាជអាវុធហត្ថខេត្តរតនគិរីរៀបចំពិធីផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបានលុង

nkd-36x6_outline

ខេត្តរតនគិរី៖ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំកងរាជអាវុធហត្ថខេត្តបានរៀបចំពិធីផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការអនុវត្តវិធានការបង្ក្រាបល្បែងខុសច្បាប់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ០១២ ស ហ វ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ និងក្រសួងមហាផ្ទៃលេខ ០២៨ ស ណ ន ក្រោមអធិបតីភាពលោកវរៈសេនីយ៍ឯក កង សារ៉េត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតំណាងដ៏ខ្ពងខ្ពស់លោកឧត្តមសេនីត៍ត្រី គឹម រស្មី មេបញ្ជាការកងរជអាវុធហត្ថខេត្តរតនគិរី ដោយមានការចូលរួមពីលោកប្រធានមន្ទីរអនុប្រធាន មន្ទីរយុត្តិធម៌ ការិយាល័យចំណុះ មន្ទីរយុត្តិធម៌ និងមេបញ្ជាការមេបញ្ជាការរងក្រុងស្រុកទាំង៩ ព្រមទាំងលោកប្រធានស្នាក់ការសន្តិសុខប្រមាណជាង៣០នាក់។

លោកអនុសេនីយ៍ ឯក ជា តារា បានអាននូវខ្លឹមសារសេចក្តីណែនាំ ស្ដីពីការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃជូនដល់សិក្ខាកាមឲ្យបានជ្រាបច្បាស់ដើម្បីយកទៅអនុវត្ត។

លោកវរៈសេនីយ៍ឯក កង សារ៉េតមេបញ្ជាការងបានណែនាំបន្ថែមដល់មន្ត្រីដែលបានចូលរួមក្នុងពិធីប្រជុំផ្សព្វផ្សាយនេះត្រូវយកតួនាទីរបស់ខ្លួនទៅអនុវត្តតាមគោលការរបស់ក្រសួងដែលបានដាក់ឲ្យរួមមាន ល្បែងអុីនធឺណែត២៤ម៉ោង ឆ្នោត កត់កន្ទុយលេខខុសច្បាប់ ល្បែងជល់មាន់ ល្បែងភ្នាល់ទឹកភ្លៀង ហ្គេមបាញ់ត្រី និងល្បែងស៊ីសងជ្រកក្រោមល្បែង ព្រមទាំងអាជីវកម្មបញ្ចាំ ដែលមិនមានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាដើម ព្រោះថា ល្បែងទាំអស់ខាងលើនេះ វាជាដើមហេតុធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ សីលធម៌សង្គម និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ៕

img-20161110-wa0086 img-20161110-wa0087 img-20161110-wa0076 img-20161110-wa0079 img-20161110-wa0078

ដោយ៖ វុទ្ធឦសាន

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print