20161109_091648

ទឹកធ្លាក់ចេញពីរទេះត្រីហូរដក់ជះក្លិនស្អុយនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គ្មានមន្ត្រីណាយកភ្នែកមើល

nkd-36x6_outline

ក្រុងប៉ោយប៉ែត៖ ទឹកស្អុយដក់នៅតាមចិញ្ចើមផ្លូវក្រោមប្រាសាទកំពូល៣ ទាំង សងខាងជះក្លិនស្អុយបានបង្កផលប៉ះពាល់ដល់ភ្ញៀវជាតិនិងអន្តរជាតិតែគ្មានមន្ត្រី អាជ្ញាធរណាយកភ្នែកមើលឡើយ ។ អ្នកធ្វើដំណើរបានរិះគន់ចំពោះបញ្ហាទឹកដក់ជះក្លិនស្អុយនេះថាច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានក្លាយជាទឹកដក់ស្អុយ ធ្វើឲ្យមុខមាត់ប្រទេសកម្ពុជាអាប់ឱនយ៉ាងខ្លាំងនិងធ្វើឲ្យធ្លាក់ចុះនៃកំណើនភ្ញៀវទេសចរ ព្រោះភ្ញៀវចេញចូលឆ្លងកាត់ច្រកមួយនេះខ្ជិលហិតក្លិនស្អុយ ដោយសារប៉ះពាល់សុខភាពខ្លាំងពេកដូចជាមន្ត្រីជលផលជាដើម ។

ចំពោះភ្ញៀវក្នុងស្រុកវិញរិះគន់ថាការណ៍ដែលមានទឹកដក់ស្អុយជះក្លិនឆ្អេះឆ្អាបតាមផ្លូវជាតិ នៅមុខច្រកទ្វារអន្តរជាតិនេះបណ្ដាលមកពីរទេះដឹកត្រី ចេញទៅលក់នៅប្រទេសថៃឬនាំចូលពីប្រទេសថៃមកប្រទេសកម្ពុជាគ្មានការវេចខ្ចប់ឲ្យបានត្រឹមត្រូវតាមស្តង់ដារ ហើយនៅរាល់ព្រឹកគេតែងឃើញក្រុមឈ្មួញដឹកត្រី តាមរទេះទឹកហូរជះក្លិនស្អុយ ឆ្អាបយ៉ាងខ្លាំង តែអាជ្ញាធរនិងសមត្ថកិច្ចនៅ ទីនេះមិនខ្ចីខ្វល់ ។

ប្រភពបញ្ជាក់ថា បញ្ហាទឹកដក់បង្កជាក្លិន ស្អុយ ឆ្អាបឆ្អេះនេះគឺបណ្ដាលមកពីមន្ត្រីជលផលក្រុង សង្កាត់ខ្វះការយកចិត្តទុកដាក់ ណែនាំទៅលើក្រុមឈ្មួញឲ្យមានកាវេចខ្ចប់ត្រឹមត្រូវទើបបណ្ដោយឲ្យមានភាពអនាធិបតេយ្យដោយមន្ត្រីនៅទីនោះគិតតែពីប្រមូលប្រាក់ពីក្រុមឈ្មួញ គ្មានកាអភិវឌ្ឍនឹងថែរក្សា បរិស្ថាន និងប៉ះពាល់ដល់សុខភាពនិងមុខមាត់ប្រទេសជាតិ ។

លោកនូវ លៀង នាយសង្កាត់ជលផលប្រចាំក្រុងប៉ោយប៉ែតបានប្រាប់ថាចំពោះ បញ្ហាទឹកហូរចេញតាមរទេះដឹកត្រីដែល បង្កក្លិនឆ្អេះឆ្អាបតាមផ្លូវជាតិលេខ៥នេះលោកតែងតែបានណែនាំដល់អាជីវករអស់ រយៈពេលច្រើនខែមកហើយភាគច្រើនគាត់ធ្វើតាមការណែនាំតែនៅមួយចំនួនតូចមិនព្រមគោរពតាមការណែនាំរបស់មន្ត្រីសោះ ។

ចំពោះការបកស្រាយរបស់លោក នូវ លៀងត្រូវបានទទួលការរិះគន់ថាការនិយាយ របស់លោកគ្រាន់តែឲ្យរួចខ្លួនប៉ុណ្ណោះ ចំពោះបញ្ហាក្លិនឆ្អេះឆ្អាបស្អុយនៃទឹកហូរធ្លាក់ចេញពីរទេះដឹកត្រីរាល់ព្រឹកនៅមុខច្រទ្វារ អន្តរជាតិប៉ោយប៉ែត ។ បើអ្នកណាមិនគោរពឃាត់ទុកឬក៏ផាកពិន័យ ហើយបើមិនរាង ចាលទេឈានទៅបញ្ចប់កុំឲ្យរកស៊ី ៕

20161109_091648 20161109_091639 20161109_091644

ដោយ៖ វណ្ណា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print