image2

រថយន្តស៊ិនទ្រីបុកម៉ូតូ ស្លាប់ម្នាក់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួស

nkd-36x6_outline

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់សន្លប់ឈឹងនៅកន្លែង ហើយត្រូវបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាត្រូវបានរថយន្តរបស់ក្រុមហ៊ុនស៊ិនទ្រីបើកបុកពីក្រោយ ចូលទាំងមនុស្សទាំងម៉ូតូជាប់ក្រោមរថយន្ត កាលពីវេលាម៉ោង២និង១៩នាទីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចរង្វង់មូលចោមចៅជ្រុងខាងកើតជាប់ស្ថានីយប្រេងឥន្ទនៈសូគីមិច សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថាមុនកើតហេតុម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-7196 អ្នករត់ម៉ូតូឌុប ធ្វើដំណើរទិសដៅពីកើតទៅកើតដល់ទន្ទឹមរង្វង់មូលជ្រុងខាងកើត ស្រាប់តែរថយន្តរបស់ក្រុមហ៊ុនស៊ិនទ្រី ក្បាលពណ៌ស គ្មានស្លាកលេខ មានតែលេខសំគាល់របស់ក្រុមហ៊ុន១១០ បើកពីលិចទៅកើតបត់ឆ្ពោះទៅផ្លូវវេងស្រេង ស្រាប់តែបុកម៉ូតូពីក្រោយ គៀបជាប់ក្រោមរថយន្ត ស្លាប់ម្នាក់ និងរងរបួសម្នាក់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីររងចាំដោះស្រាយពេលក្រោយ ៕

image2 image3 image1

ដោយ៖ សុខាសែនជ័យ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print