neat

សាលក្រមផ្តន្ទាទោសមន្រ្តីគយដាក់ពន្ធនាគារកំណត់២ឆ្នាំ អនុវត្ត១ឆ្នាំ ទោសសល់ព្យួរនិងពិន័យ៨លានរៀល សងរដ្ឋ៧មឺុន២ពាន់ដុល្លារ

nkd-36x6_outline

ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ វិច្ឆិកា ២០១៦ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក អុឹង ជាវែង ប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ និងជាជំនួយការអគ្គនាយកគយ និងរដ្ឋាករកម្ពុជាដាក់ពន្ធនាគារកំណត់២ឆ្នាំ តែតម្រូវឲ្យអនុវត្តក្នុងពន្ធនាគារត្រឹម១ឆ្នាំ ទោសនៅសល់ព្យួរសាកល្បង ពិន័យជាប្រាក់ចំនួន៨លានរៀល និងឲ្យបង្វិលលុយចំនួន៧មុឺន២ពាន់ដុល្លារអាមេរិកចូលរដ្ឋវិញ ពីបទ.វិតិក្រម ។ សាលក្រមបានប្រកាសធ្វើឡើងដោយលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សាលក្រមបានប្រកាសជាសាធារណៈ ប៉ុន្តែជនត្រូវចោទ រួមទាំងមេធាវីមិនបានចូលរួមទេ តែចៅក្រមបានចាត់ទុកថាជាចំពោះមុខជនជាប់ចោទ ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៦ កក្កដា បានសម្រេចឃុំខ្លួនលោក អុឹង ជាវែង មានតួនាទីជាប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ និងជាជំនួយការលោក អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ដាក់ពន្ធនាគារជាបណ្តោះអាសន្តក្រោមបទ.ពុករលួយ ។ លោក អ៊ឹង ជាវែង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ២០១៦ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ។ អង្គភាពប្រឆាំងអំពើពុករលួួយ(ACU)បានសម្រេចបញ្ជូនខ្លួនជំនួយការអគ្គនាយកគយ និងរដ្ឋាករម្នាក់ ដែលបានបង្ខំយកលុយពីក្រុមហ៊ុនដោយខុសច្បាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១៥ កក្កដា នេះ ។ សំណុំរឿងនេះបានស្ថិតនៅដៃលោកហោ លីណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង បានធ្វើការសាកសួរ ។

នៅល្ងាចថ្ងៃនោះដែរលោកព្រះអាជ្ញារង ហោ លីណា បានសាកសួរមន្រ្តីគយរយ:ពេល១ម៉ោង ពោលគឺម៉ោង៦និង៣០នាទី បានប្រគល់ជនសង្ស័យឲ្យទៅអង្គភាពប្រឆាំងអំពើពុករលួយគ្រប់គ្រងវិញ និងតម្រូវឲ្យព្រឹកថ្ងៃទី១៦កក្កដា បញ្ជូនទៅសាកសួរម្តងទៀត មុននិងសម្រេចធ្វើការចោទជាផ្លូវការ ដាក់ជូនទៅចៅក្រមសុើបសួរសម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ត ។ មន្រ្តីគយ និងរដ្ឋាករ ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននោះឈ្មោះ អុឹង ជាវែង មានតួនាទីជាប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ និងជាជំនួយការលោក អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ។ លោក អ៊ឹង ជាវែង ត្រូវបាន ACU ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ២០១៦ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ។

លោក ឱម យ៉ិនទៀង បានប្រាប់ក្រុមអ្នកសារពត៍មានថា អង្គភាពរបស់លោកបានតាមស្រាវជ្រាវលើ លោក អ៉ឹង ជាវែង ជាច្រើនលើករួចទៅហើយ រហូតដល់មានការឃាត់ខ្លូននេះ ។ លោកថា នៅថ្ងៃឃាត់ខ្លួន លោក អ៉ឹង ជាវែង បានទៅយកលុយពីក្រុមហ៊ុន ៣ ទៅ៤ឯណោះ ។ លោកថ្លែងថា «មានក្រុមហ៊ុន ៣ទៅ៤ដែរ ដែលគាត់បានយកជាក់ស្តែងនៅថ្ងៃទី១៣ កក្កដា នោះ ហើយពីមុនៗទៀតដែលយើងតាមសង្កេតឃើញថា មានច្រើនដែរ ប៉ុន្តែមិនមែនជាបទល្មើសជាក់ស្តែង យើងត្រូវធ្វើបែបបទរបៀបផ្សេង ។ គាត់បានទារនូវអ្វីដែលមិនត្រូវទារលើបញ្ហានេះ ដែលជារឿងខុសច្បាប់ ៕

neat

ដោយ៖ សុខ ខេមរា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print