nkd

លេចការរិះគន់ខ្លាំងក្រោយផលិតករថៃយករឿង ”ផ្កាយព្រឹក” មកឲ្យខ្មែរសម្តែង

nkd-36x6_outline

ភ្នំពេញ៖ ”កម្ពុជាពិតជាគ្មានអ្នកនិពន្ធដែលមានសមត្ថភាពប្រហាក់ប្រហែល និងជនជាតិថៃទេឬ បានជាចាំបាច់ទិញរឿងរបស់គេយកមកផលិតផ្សាយតាមទូរទស្សន៍យ៉ាងដូច្នេះ?” បានក្លាយជាសំណួរចំអកទៅកាន់អ្នកផលិតកម្មវិធីទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្រោយពីស្ថានីយទូរទស្សន៍នេះបានប្រកាសចេញផលិតខ្សែភាពយន្តភាគរឿង ”ចន្ទវង្វេងមេឃ” ដែលប្រជាជនខ្មែរហៅថា ”រឿងនាយផ្កាយព្រឹក” នោះ។

ពាក្យរិះគន់ជាច្រើនបានកើតមានឡើងជាបន្តបន្ទាប់ក្រោយពីផលិតករថៃប្រកាសយកខ្សែភាពយន្តភាគថៃដ៏ល្បីក្នុងទសវត្សទី៩០ខាងលើ មកថតសាឡើងវិញដោយតម្រូវឲ្យសិល្បករខ្មែរសម្តែង។ ការរិះគន់ក៏ព្រោះតែកន្លងមកតួឯកក្នុងខ្សែភាពយន្តនេះគឺនាង ស៊ូវ៉ាន់ណន្ត គង់់យីង( Suvanant Kongying )(ទស្សនិកជនខ្មែរហៅក្រៅថា នាងផ្កាយព្រឹក) បាននិយាយថា ប្រាសាទអង្គវត្តគឺជារបស់ជនជាតិនាង ។ ការលើកឡើងកាលពីអំឡុងឆ្នាំ២០០៣នេះ ត្រូវបានគេចាំបានដែរថាមានប្រតិកម្មធ្ងន់ៗពីប្រមុខថ្នាក់ដឹកនាំកម្ពុជា និងលេចចេញការតវ៉ានិងផ្ទុះចេញជាបាតុកម្មរហូតធ្វើឲ្យមានការវាយកម្ទេចហាងទំនិញ ក្រុមហ៊ុន រួមទាំងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ផង ធ្វើឲ្យខូចខាតសរុបជាទឹកប្រាក់ជាង៥០លានដុល្លារអាមេរិក ។

មានសំណួរជាច្រើនត្រូវបានផុសឡើងពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាមួយនឹងពាក្យរិះគន់មិនសំច្ចៃមាត់ ដែលអ្នករិះគន់ជាច្រើនលើកឡើងស្រដៀងគ្នាថា កម្ពុជាមានអ្នកនិពន្ធដែលមានសមត្ថភាពគ្រប់គ្រាន់និងមិនចាំបាច់ទិញរឿងរបស់គេយកមកផលិតផ្សាយតាមទូរទស្សន៍យ៉ាងដូច្នេះទេ។ មានការលើកឡើងដែរថា ការទិញរឿងបរទេសមកផលិតឡើងវិញនេះគឺស្មើនឹងការប្រមាថសមត្ថភាពផលិតករក្នុងស្រុក។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយពីផលិតករ និងអ្នកគ្រប់គ្រងកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍ខាងលើបាននៅឡើយទេ។ ប៉ុន្តែកន្លងមកផលិតករថៃដែលដឹកនាំការសម្តែងខ្សែភាពយន្តខាងលើលើកឡើងថា ខ្សែភាពយន្តរឿង ”ចន្ទវង្វេងមេឃ” នេះ នឹងត្រូវធ្វើការកែច្នៃសាច់រឿងមួយចំនួនឲ្យស្របតាមសម័យកាលបច្ចុប្បន្ន និងមានលក្ខណៈជាខ្មែរច្រើន។ ផលិតករខាងលើកឡើងដែរថាស្ថានីយមិនមែនមិនមានលទ្ធភាពនិពន្ធរឿងថ្មី ដែលមិនចម្លងពីបរទេសសម្រាប់ផលិតនោះទេ ប៉ុន្តែមកពីចង់តម្រូវទីផ្សារ និងចង់ប្រៀបធៀបពីការសម្ដែងរបស់តារាខ្មែរ និងតារាបរទេសក្នុងរឿង ដែលមានទម្រង់តែមួយ ទើបសម្រេចចិត្តបោះទុនទិញសិទ្ធិ យកមកផលិតថ្មីដើម្បីឲ្យតារាខ្មែរសម្ដែងប្រកួតប្រជែង។

មានអ្នករិះគន់ជាច្រើនលើកឡើងថា មានរឿងជាច្រើនដែលខ្មែរអាចនិពន្ធ និងផលិតបាន មានគុណភាពខ្ពស់ផងដែរ គឺមិនចាំបាច់យកខ្សែភាពយន្តបរទេស មកផលិតលំនាំតាមនោះដែរ។ ក្រៅពីការនិពន្ធរឿងថ្មីជាច្រើននោះខ្មែរក៏មានរឿងចាស់ជាច្រើនដែលមានគុណតម្លៃនៃការអប់រំជាច្រើនយកមកផលិតជាខ្សែភាពយន្តថ្មីឡើងវិញបានផងដែរ។  ក្រៅពីការរិះគន់ខាងលើមតិប្រជាពលរដ្ឋជាច្រើនបានស្នើឲ្យក្រសួងពាក់ព័ន្ធពិសេសសក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមេត្តាជួយត្រួតពិនិត្យលើបញ្ហាខាងផងដែរ។

គួរបញ្ជាក់ដែរថា រឿង «ចន្ទវង្វេងមេឃ» បានចាប់ផ្តើមការផលិតក្រោយពីរៀបចំពិធីក្រុងពាលីកាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ ដែលដំណើរការផលិតពី៦ទៅ៨ខែ មុនពេលចាក់បញ្ចាំងនៅដើមឆ្នាំក្រោយ។ គួររំលឹកដែរថា កុប្បកម្ម ផ្ទុះឡើងកាលពីចុងខែ មករាឆ្នាំ ២០០៣ នាង ស៊ូវ៉ាន់ណន្ត គង់់យីង( Suvanant Kongying )(ទស្សនិកជនខ្មែរហៅក្រៅថា នាងផ្កាយព្រឹក) បាននិយាយថា ប្រាសាទអង្គវត្តគឺជារបស់ជនជាតិនាង។ ពាក្យសម្តីនេះបានលេចចេញ ប្រតិកម្មខ្លាំងៗពីប្រជាជនខ្មែរដែលគ្រានោះសម្តេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍លើកឡើងថា “តំលៃរបស់នាងនោះ មិនស្មើស្លឹកស្មៅ ក្បែរអង្គរផង”។

ក្រោយការលើកឡើងរបស់តារាថៃនេះដែររដ្ឋាភិបាលកម្ពុជាបានហាមចាក់ផ្សាយ គ្រប់ភាពយន្តសៀម នៅស្ថានីយទូរទស្សន៍ ទូទាំងប្រទេសកម្ពុជា។ កុប្បកម្មប្រឆាំង ស្ថានទូតសៀម បានកើតឡើងនៅថ្ងៃ២៩ មករា ២០០៣ ដោយកុប្បករ បានលុកចូល ស្ថានទូតសៀម និងវាយបំផ្លាញ អគារពាណិជថៃមួយចំនួន នៅភ្នំពេញដែលបំផ្លាញទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណជាង៥០លានដុល្លារអាមេរិក ៕

img_4977phkay-6 phkay-5 phkay-7 phkay-8 phkay-1 phkay-2 phkay-3 phkay-4 phkay-9

ដោយ៖ វឌ្ឍនា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print