ទូកង«រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ»ត្រូវកប៉ាល់ទេសចរណ៍បុកលិចបាត់មនុស្ស២នាក់រកមិនទាន់ឃើញ

ចែករំលែក៖

ភ្នំពេញ៖ កប៉ាល់ក្រុមហ៊ុនទេសចរណ៍វៀតណាម(APT)បើកបុក កីឡាករទូកង(រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ)ទាំងកំរោលបណ្ដាលឲ្យលិចកណ្ដាលទន្លេ ទាំងព្រឹក បណ្ដាលឲ្យចំណុះទូក២នាក់ក្នុងចំណោមគ្នា៩នាក់ បានធ្លាក់ទឹកលិចបាត់រកមិនទាន់ឃើញនៅឡើយ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចទន្លេបួនមុខ ស្ថិនខាងមុខព្រះបរមរាជ្យវាំង រាជធានីភ្នំពេញ ។

លោកអ៊ូច សយ អាយុ៥៦ឆ្នាំ ជាក្សៃទូក បានឲ្យដឹងថា ទូករបស់គាត់ដែលដឹកនាំនោះ មានព្រះនាមរស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ នៅវត្តអម្ពវ័ន្តព្រែថ្មី ភូមិ-សង្កាត់ព្រែថ្មី ខណ្ឌច្បារអំពៅ មានចំណុះកីឡាចំនួន៥៧នាក់ ។

លោកពូបានបន្តទៀតថា នៅព្រឹកថ្ងៃទី១១នេះទូករបស់ពួកគាត់បានដាក់ម៉ាសុីនសណ្ដោងចេញពីវត្តអមវ័ន្តឆ្ពោះមកជ្រាយចង្វារដោយជិះគ្នា៩នាក់ ដើម្បីប្រលងប្រណាំងប៉ះជាមួយទូកចតុមុខវត្តជ្រាយចង្វារ ពេលដែលទូកគាត់អូសមកដល់ចំណុចកណ្ដាលទន្លេរបួនមុខក៏ជួបហេតុការណ៍ត្រូវទូកទេសចរណ៍ក្រុមហ៊ុនវៀតណាមបុកបណ្ដាលឲ្យលិច បាត់ចំណុះទូក២នាក់រកមិនទាន់ឃើញនៅឡើយ ។

បើតាមការឲ្យដឹងពីឈ្មោះយ៉ាង វ៉ាន់ដា ភេទប្រុស អាយុ២៥ឆ្នាំ ដែលជាចំណុះទូកនិងជាអ្នកបញ្ជាម៉ាសុីនបានឲ្យដឹងថា ពួកគាត់នាំគ្នាជិះមានគ្នាទាំងអស់៩នាក់ ស្រាប់តែជិះមកល់កន្លែងកើតហេតុគាត់បានបត់ទូកមកខាងឆ្វេងដៃ គាប់ជួញកប៉ាល់ទេសចរណ៍ក្រុមហ៊ុនវៀតណាមមិនបានបន្ថយល្បឿនក៏បុកទូកកន្សៃខាងក្រោយលិចនាំគ្នាហែលទឹកទាំងអស់គ្នា តែចំណែកចំណុះទូក២នាក់ ទី១ឈ្មោះឈឺន ខុំ ភេទប្រុស អាយុ៣៥ឆ្នាំ និងទី២ឈ្មោះសុខ ចាន់ចេស្តា ប្រុស អាយុ១៨ឆ្នាំ បានលង់ទឹករកមិនឃើញឡើយ ។ចំណែកឯពួកគាត់៧នាក់ដែរចេះហែលទឹក ត្រូវបានអូប័ររបស់កម្លាំងអន្តរគមន៍ជើងទឹកចេញមកជួយសង្រ្គោះទាន់ពេលវេលា ទើបរកផុតពីគ្រោះថ្នាក់ ។បន្ទាប់ពីមានហេតុការណ៍កប៉ាល់ទេសចរណ៍បុកទូកងបណ្ដាលឲ្យលិចទឹកបាត់មនុស្ស២នាក់ហើយនោះ កងកម្លាំងជើងទឹកដែលអន្តរគមន៍នៅបរិវេណខាងមុខព្រះបរមរាជ្យវាំង បានចេញទៅស្រង់ទូកដែលលិចនោះ អូសសណ្ដោងពីត្រោយខាងកើតឆ្ពោះទៅត្រោយខាងលិចស្ថិតក្បែររបងសាលចតុមុខ ដើម្បីឲ្យសមត្ថកិច្ចជំនាញសួរនាំពីរឿងហេតុ ។

ដោយឡែកសមត្ថកិច្ចក៏បានបញ្ចាក់ថា កប៉ាល់ទេសចរណ៍ក្រុមហ៊ុនវៀតណាមដែលបុកទូកងលិចនោះ ក៏ត្រូវសមត្ថកិច្ចបានឲ្យមកចុះចត ដាក់ភ្ញៀវនៅកំពង់ផែបណ្ដែតខាងមុខផ្សាររាត្រី ដើម្បីសមត្ថកិច្ចជំនាញសាកសួរហេតុការណ៍រឿងហេតុនេះផងដែរ ៕

image image image image image image image image image

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print