img_6153

ស្លាប់ម្នាក់និងរងរបួសធ្ងន់​ម្នាក់​ បន្ទាប់ពីរថយន្តបើកបុកពីក្រោយពេញទំហឹង​ រួចបើកគេចខ្លួនបាត់

nkd-36x6_outline

ភ្នំពេញ៖ យុវជន២នាក់ជិះឌុបគ្នាត្រូវរថយន្ដមិនចាំម៉ាកបើកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យ ចំណែករថយន្ដបង្កក្រោយពីបង្កហេតុរួចបានបន្ថែមល្បឿងគេចខ្លួនបាត់។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចខាងមុខរោងចក្រPrinTing Jeil ( Cambodia ) CO. LTD  តាមបណ្ដោយផ្លូវ៣០ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឆន វាស្នា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិក្រាំង ពង្រ សង្កាត់ក្រាំងពង្រ ដង្កោ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅខេត្តសៀមរាប និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងឌុបគ្នាម៉ាក ស៊ុយស៊ូគីនិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ សៀមរាប1S-8933 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្ដមួយគ្រឿងមិនចាំម៉ាកបុកពីក្រោយនិងកិនជនរងគ្រោះបណ្ដាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែករថយន្ដបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលតែម្តង។

ប្រភពបានបន្តថា ក្រោយពីកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះម្នាក់ទៀតសមត្ថកិច្ចធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូសមត្ថកិច្ចក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅវិញផងដែរ៕

img_6153 img_6140 img_6151 img_6152 img_6154

ដោយ៖ ជីម ភារ៉ា ដង្កោ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print