រថយន្កដឹកស្ករបើកគេចរថយន្តកុងតឺន័រចតលើចិញ្ចើមផ្លូវជ្រុលឡើងលើសួនទ្រូងផ្លូវរងខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកស្ករមួយគ្រឿងបើកគេចរថយន្តកុងតឺន័រដែលចតលើចិញ្ចើមផ្លូវហើយក៏ជ្រុលទៅបុកឡើងលើសួនទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តដឹកស្ករមួយគ្រឿងម៉ាក ហ៊ីណូ ពណ៌ខៀវ ចំណុះ១០តោនពាក់ស្លាកលេខភ្នំពេញ 3A-5505បើកបរក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវភ្នំពេញហាណូយ លុះមកដល់ចំណុចកើតហេតុដោយសារតែស្ថានភាពផ្លូវកោងហើយមានសភាពហុយមើលផ្លូវពុំច្បាស់ អ្នកបើកបរក៏វ៉ាក់អើនិងថយន្តកុងតឺន័រមួយគ្រឿងទៀតដែលចតនៅលើចិញ្ចើមផ្លូវ ពេលនោះអ្នកបើកបររថយន្តដឹកស្ករបានបួងចង្កូតគេចបណ្តាលឲ្យជ្រុលទៅបុកនិងសួនពុះចែកទ្រូងផ្លូវធ្វើរងការខូចខាត តែមិនមានអ្នករងរបួសទេ។

ក្រោយពេលកើតហេតុក៏មាននគរបាលជំនាញចរាចរខណ្ឌសែនសុខមកធ្វើការវស់វែងយករថយន្តទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕

img-20161111-wa0007 img-20161111-wa0002 img-20161111-wa0003 img-20161111-wa0008

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print