ក្រោយស៊ើបអង្កេតទើបដឹងថាជារឿងពាលស៊ីពាលក្នុងករណីជួញដូរគ្រឿងញៀននៅស្រុកចន្រ្ទា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ទីបំផុត សមត្ថកិច្ចបានបើកការស៊ើបអង្កេត រកការពិតនូវមូលហេតុឃាតកសម្លាប់ជនជាតិវៀតណាមម្នាក់ យកសពមកទម្លាក់ទឹកទន្លេវ៉ៃគោនោះ គឺជារឿងពាលស៊ីពាល ក្នុងករណីជួញដូរគ្រឿងញៀនឆ្លងដែន ហើយស៊ីដាច់ យកប្រាក់មកលេងល្បែងចាញ់អស់ ត្រូវគូកនសម្លាប់ចោល គឺដោយសារគំនុំ ។

ក្រោយពីការបើកស៊ើបអង្កេត និងសាកសួរចម្លើយជនសង្ស័យអស់រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៥ល្ងាច លោកព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តស្វាយរៀងបានចោទប្រកាន់ជនសង្ស័យ៣នាក់ និងបញ្ជូនជនសង្ស័យ០២នាក់ ទៅលោកចៅក្រមស៊ើបសួរចេញដីកាឃុំខ្លួន បណ្តោះអាសន្ននៅពន្ធនាគារខេត្ត និងចេញដីកាតាមចាប់ខ្លួនជនជាឃាតកម្នាក់ទៀត ដែលរត់គេចខ្លួនមកផ្តន្ទាទោសឲ្យខាងតែបាន ។

សូមរំលឹកផងដែរ មានប្រជានេសាទម្នាក់ បានប្រទះឃើញសាកសពអណ្ដែតទឹកកាលពីថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោង ០៨និង១០ព្រឹក ក្នុងទន្លេវ៉ៃគោ ស្ថិតនៅ ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ហើយពុំមានអ្នកណាម្នាក់ស្គាល់អត្តសញ្ញាណឡើយ ។ ក្រោយពីសមត្ថកិច្ចបើកការស៊ើបអង្កេត ស្រាវជ្រាវ ក៏បានរកឃើញមុខសញ្ញាជនសង្ស័យ សមត្ថកិច្ចក៏បានសាកសួរចម្លើយ ទើបស្គាល់អត្តសញ្ញាណជនរងគ្រោះថា ជាជនជាតិវៀតណាម មានឈ្មោះ ឡេ វ៉ាន់ទ្រុង អាយុ ៣៣ ឆ្នាំ ភេទប្រុស រស់នៅឃុំមីគ្វីតី ស្រុកឌឹកវ៉េ ខេត្តឡុងអានបានចេញចូលមកលេងល្បែងនៅក្នុងកាស៊ីណូនៅស្រុកចន្រ្ទា ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា តាមការពិនិត្យរបស់ក្រុមការងារបច្ចេកទេស និងគ្រូពេទ្យ ជំនាញសន្និដ្ឋានថា ស្លាប់ដោយករណីឃាតកម្ម ក៏ស៊ើបអង្កេតស្រាវជ្រាវក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍កឹង ឃន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានដាក់បទបញ្ជាឲ្យ លោក វរសេនីយ៍ទោកែវ សុថា នាយការិយាល័យព្រហ្ម ទណ្ឌកំរិតធ្ងន់ដឹកនាំកម្លាំងជំនាញសហការជាមួយអធិការដ្ឋាននគរបាលស្រុកចន្ទ្រា និងប៉ុស្តិ៍រដ្ឋបាលសំរោង រហូតនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ០៧:១០នាទីព្រឹក បានធ្វើការ ឃាត់ខ្លួនជនសង្ស័យបាន ០២ នាក់៖១- ឈ្មោះសួស ចាន់រ៉ា (ហៅងោយ) ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ។ ២- ឈ្មោះឆា ក្រី ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅ ភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្ទ្រា ។

ប្រភពដដែលបន្តទៀតថា តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា បក្ខពួករបស់គេមានគ្នាចំនួន ០៣នាក់ បានធ្វើសកម្មភាព ចាប់ ជនរងគ្រោះដាក់ក្នុងរថយន្ត នៅចំណុចមុខ កាស៊ីណូដាលីន ស្ថិតនៅក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយដឹកយកមក វាយឲ្យសន្លប់រួចបោះ ក្នុងទឹកទន្លេវ៉ៃគោ ត្រង់ចំណុចស្ពានហាយវ៉េ តាមបណ្តោយផ្លូវជាតិលេខ១ស្ថិតនៅភូមិបាក់រនាស់សង្កាត់សង្ឃ័រក្រុងស្វាយរៀង កាលពីវេលាម៉ោង០១និង១០រំលងអាធ្រាតថ្ងៃទី០៣ វិច្ឆិកា ឈានចូលថ្ងៃទី០៤ វិច្ឆិកា បណ្តាល ឲ្យស្លាប់ហើយក៏អណ្តែតតាមទឹកមកជាប់មងប្រជាពលរដ្ឋត្រង់ចំណុចទន្លេវ៉ៃគោខាងក្រោម ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងហើយធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ក្រោយពីបើកស៊ើបអង្កេតទើបដឹងថា ពាលស៊ីពាល ដោយជនរងគ្រោះគឺជាអ្នកជួញដូរគ្រឿងញៀនឆ្លងដែនពីឃុំសម្រោងស្រុកចន្ទ្រា ទៅប្រទេសវៀតណាម ហើយនាំឲ្យបក្សពួកវាយសម្លាប់ដោយជនរងគ្រោះយក គ្រឿងញៀនទៅលក់នៅក្នុងប្រទេសវៀតណាមហើយបានលុយយកមកលេងល្បែងចាញ់អស់មួយលើកជា២លើកទើបក្រុមជាឃាត្តករខឹងក៏នាំគ្នា០៣នាក់ចាប់ជនជាតិវៀតណាមដាក់ក្នុងរថយន្តដឹកមកដល់ណុចស្ពានហាយវ៉េក៏វាយឲ្យសន្លប់រួចអុសទម្លាក់ទឹកទន្លេវ៉ៃគោបណ្តាលឲ្យស្លាប់បាត់បង់ជីវិតតែម្តង គឺបានន័យថាពាលស៊ីពាល។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់កំពុងកសាងសំណុំរឿងបញ្ជូនមកសាលាដំបូង ខេត្តចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត និងកំពុងតាមរកចាប់ខ្លួនជន សង្ស័យ ១នាក់ទៀត យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

img_20161111_084105 img_20161111_084108

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print