11_11_2016_08_16_3920161015_112521

ប្រជាពលរដ្ឋតំបន់ក្បាលឆាយអះអាងថានៅតែមានអ្នកមានលុយប៉ុនប៉ងយកដីរដ្ឋ

nkd-36x6_outline

ខេត្តព្រះសីហនុ៖ ក្រុមប្រជាពលរដ្ឋក្រីក្រ រស់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបជម្រាលក្បាលឆាយ ស្ថិតក្នុង ភូមិលេខ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីពេលថ្មីៗកន្លងទៅនេះបាន និយាយថា មាន អ្នកមានលុយ និងមាន អំណាចបានរៀបចំផែនការច្បាមយកដីពីពួកគាត់ដែលកំពុងរស់នៅ ។

ក្រុមអ្នកភូមិទាំងនោះបានទទួលស្គាល់ថា ពួកគាត់ពិតជាបានរស់នៅលើដី ដែល ការពារដោយអនុក្រឹត្យលេខ១១៦របស់ រដ្ឋមែន ប៉ុន្តែស្រាប់តែកាលពីពេលថ្មីៗកន្លងទៅនេះមានក្រុមអ្នកមានលុយមានអំណាចបានប្រើប្រាស់ឈ្មោះ អ្នកស្រី សំ រ៉ាវី ដែល ស្លាប់យូរឆ្នាំហើយមកអះអាងថា ជាម្ចាស់ ដី ហើយបានប្ដឹងពួកគាត់ទៅតុលាការ ។

អ្នកភូមិទាំងនោះបានលើកឡើងបន្តថា តាម ដែលគាត់ដឹង អ្នកស្រី សំ រ៉ាវី ដែល ស្លាប់ទៅហើយនោះមានដីនៅជាប់នឹងផ្លូវ ជាតិលេខ៤ ឯណោះទេហើយបានលក់អស់ហើយ តាំងតែពីសម័យលោក ឃឹម បូរ នៅធ្វើជាអភិបាលខេត្តព្រះសីហនុម៉្លេះ ។

ពាក់ព័ន្ធបញ្ហានេះលោក គៀង សុន្ធរោ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ដែលកាន់សំណុំរឿងនេះបាន បញ្ជាក់ថា អ្នកណាឈ្នះឬចាញ់ក្នុងរឿងក្ដី នេះ គឺនៅថ្ងៃជំនុំជម្រះនាពេលខាងមុខទើបដឹង។ បើសាលក្រមសម្រេចឲ្យពលរដ្ឋចាញ់ នោះពួកគាត់អាចប្ដឹងទាស់ទៅសាលាឧទ្ធរណ៍បានគ្រប់ពេល ៕

11_11_2016_08_16_3920161015_11252120161019_101633 20161019_101132

ដោយ៖ ឆ្លាមសមុទ្រ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print