នគរបាលស្រុកមេមត់ឃាត់ខ្លួនជនសង្ស័យម្នាក់កំពុងជិះម៉ូតូព្រោះជាប់ពាក់ពន្ធ័សារធាតុញៀន

nkd-36x6_outline

ខេត្តត្បូងឃ្មំុៈ ជនសង្ស័យម្នាក់ត្រូវបានចាប់ឃាត់ខ្លួនដោយនគរបាលស្រុកមេមត់ព្រោះជាប់ពាក់ពន្ធ័និងសារធាតុញៀន ។

ករណីនេះធ្វើរឡើងនៅវេលាម៉ោង ១១:០០នាទី ថ្ងៃទី១១ ខែវិច្ឆការ ឆ្នាំ២០១៦ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិត្រពាំងរាំង ឃំុ_ស្រុកមេមត់ ខេត្តត្បូងឃ្មំុ។

លោកអធិការស្រុកមេមត់ ហុង គឹមហឿន បានឲ្យដឹងថា ជនសង្ស័យចំនួនខាងលើ ឈ្មោះ វ៉ាន សុផាត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិមេមត់ផ្សារ ឃំុ_ស្រុកមេមត់។ លោកអធិការបន្ត ក្នុងនោះកម្លាំងជំនាញបានដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់ និងម៉ូតូ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចនគរបាលជំនាញស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕

image image image

វណ្ណះ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print