ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរ តេ បានប្រកាសឲ្យដឹងថា លោកសង្ឃឹមថារដ្ឋាភិបាលថ្មីរបស់អាមេរិកនឹងមានការកែប្រែទំនាក់ទំនងប្រទេសទាំង២ហ្វុីលីពីន និងអាមេរិកដែលប្រឈមមុខតានតឹងកន្លង មកឲ្យប្រសើរឡើងវិញដើម្បីផលប្រយោជន៍ ទាំងសងខាង។
ក្រោយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកប្រធានាធិបតីហ្វុីលីពីនបានជូនពរលោក ដូណាល់ ត្រាំ ភ្លាមៗប៉ុន្តែចំណុចដែល ចាប់អារម្មណ៍នោះគឺលោក ឌុយទែរតេ បង្ហាញក្តីសង្ឃឹមថា តភ្ជាប់ទំនាក់ទំនង ប្រទេសទាំងពីរឡើងវិញ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីដែលលោក ឌុយទែរតេ បានប្រកាសកាត់ផ្តាច់ដោយខ្លួនឯង។ ការកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិកក៏ជាលោក ហើយពេលនេះអំពាវនាវឲ្យតភ្ជាប់ វិញក៏ជាលោក ឌុយទែរតេ ដូចគ្នា។
នេះជារឿងមួយដ៏ចម្លែកបំផុតដោយ ពេលថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីនបានប្រកាសកាត់ផ្តាចទំនាក់ទំនង សេដ្ឋកិច្ច យោធាជាមួយអាមេរិក ដោយងាកទៅរក ចិននិងរុស្ស៊ីវិញ។ ប៉ុន្តែក្រោយពេលគណបក្សសាធារណរដ្ឋជាប់ឆ្នោត លោក ឌុយ ទែរតេ បានងាកទៅអាមេរិកជាថ្មីឡើង វិញ។
ការត្រូវរ៉ូវគ្នារបស់លោក ឌុយទែរតេ និងលោក ដូណាល់ ត្រាំ មិនម៉ែនជារឿង ចម្លែកឡើយ ដោយបុគ្គលទាំង២មាន ចំណុចដូចគ្នាជាច្រើន ពិសេសគឺប្រព័ន្ធផ្សព្វ ផ្សាយនានានៅជុំវិញពិភពលោកបានវាយប្រហារអឥតឈប់ឈរ ប៉ុន្តែបែរជាទទួលបានការគាំទ្រខ្លាំងពីពលរដ្ឋនៅក្នុងប្រទេស។
ជាក់ស្តែងលោក ឌុយទែរតេ រងការរិះ គន់ពីខាងក្រៅយ៉ាងខ្លាំង តែពលរដ្ឋនៅក្នុងប្រទេសបានគាំទ្រកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក ដូណាល់ ត្រាំ ក៏ដូច គ្នាដែរ ប្រព័ន្ធផ្សព្វផ្សាយអ្នកនយោបាយ អ្នកឯកទេសសេដ្ឋកិច្ចរិះគន់មិនគាំទ្រ តែ ពលរដ្ឋអាមេរិកគាំទ្រយ៉ាងច្រើនលើស លប់ស្មានមិនដល់តាមរយៈលទ្ធផលបោះឆ្នោតកន្លងមក៕
ប្រែសម្រួល៖ ម៉ែវ សាធី