តេក្វាន់ដូគ្រោងបញ្ជូនអត្តពលិក៦នាក់ទៅចូលរួមប្រកួតព្រឹត្តិការណ៍ពិភពលោកនៅកូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ លោក ឆយ យ៉ុងស៊ុក គ្រូបង្វឹកក្រុមកីឡាករកីឡាការិនីជម្រើសជាតិតេក្វាន់ដូកម្ពុជាបានប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆំ្នា២០១៦ថា បន្ទាប់ពី បញ្ចប់ព្រឹត្តិការកីឡាជាតិលើកទី១ទៅ សហព័ន្ធកីឡាតេក្វាន់ដូកំពុងហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមក្នុងព្រឹត្តិការណ៍ធំៗចំនួន២សម្រាប់ឆ្នាំ២០១៧គឺព្រឹត្តិការណ៍ធំទី១ការប្រកួតកីឡាស៊ីហ្គេម និងព្រឹត្តិការណ៍ ទី២ការប្រកួតកីឡាតេក្វាន់ដូជើងឯកពិភពលោកនៅប្រទេសកូរ៉េ ។

លោក ឆយ បាននិយាយថា ព្រឹត្តិការណ៍ ធំទាំង២នេះនឹងដំណើរការប្រកួតមុនក្រោយគ្នាមានរយៈត្រឹមតែ២ខែប៉ុណ្ណោះ គឺការ ប្រកួតកីឡាតេក្វាន់ដូជើងឯកពិភពលោកនៅប្រទេសកូរ៉េ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមគឺធ្វើឡើងនៅពាក់កណ្តាល ខែឧសភាព ឆ្នាំ២០១៧ក្នុងនោះសហព័ន្ធបានគ្រោងនិងបញ្ជូនអត្តពលិក៦នាក់គឺកីឡាការិនី៣នាក់និង កីឡាករ៣នាក់ទៅចូលរួមប្រកួតក្នុងព្រឹត្តិការពិភពលោកនោះ ។

លោកបន្តទៀតថាការប្រកួតកម្រិតពិភពលោកនេះអាចនិយាយបានថា ជាការប្រកួតមួយដែលមានទំហំធំជាងការប្រកួតកីឡាស៊ីហ្គេម ហើយការប្រកួតនោះវាបានផ្តល់ ឱកាសច្រើនក្នុងការបំពេញសមត្ថភាព កីឡាករកីឡាការិនីកមុ្ពុជាដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេមដែលប្រព្រឹត្តិទៅនៅ អំឡុងខែសីហា ឆ្នាំ២០១៧នៅប្រទេសម៉ា ឡេស៊ី ។

គ្រូជម្រើសជាតិរូបនេះបន្ថែមទៀតថា សមាសភាពកីឡាករកីឡាការិនីកម្ពូជាទាំង៦រូបដែលត្រូវបញ្ជូនទៅចូលរួមប្រកួត កីឡាតេក្វាន់ដូពិភពលោកឆ្នាំក្រោយនោះមានម្នាក់ជាវីរនារីតេក្វាន់ដូ ស៊ន សៀវមីុ រីឯ ៥នាក់ផ្សេងទៀតមិនទាន់ប្រាកដថារើសយកកីឡាករកីឡាការិនីណាម្នាក់នៅឡើយទេ ប៉ុន្តែលោកកំពុងតែសម្លឹងរកហើយដើម្បីចម្រាញ់និងធ្វើតេស្តយកពួកគេមកបណ្តុះបណ្តាលបច្ចេកទេសបន្ថែមឲ្យស្របតាម កម្រិតនៃការប្រកួតពិភពលោកតាមរយៈការប្រមូលផ្តុំក្នុងជំរំហ្វឹកហាត់ក្រុមជម្រើសជាតិ៕

sevmei-2 sevmei-1

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print