zing_trump_bau_cu_2

ហ៊ីលឡារី គ្លីនតុន ចាញ់ដោយសារតែពលរដ្ឋអាមេរិករហូតដល់ទៅ១១០លាននាក់មិនទៅបោះឆ្នោត

nkd-36x6_outline

តួលេខពីការបោះឆ្នោតអាមេរិកឆ្នាំ ២០១៦បានបង្ហាញឲ្យឃើញថា មានពល រដ្ឋរហូតដល់ទៅ១១០លាននាក់មិនទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីទាំង នោះហើយដែលធ្វើឲ្យលោកស្រី ហ៊ីល ឡារី គ្លីនតុន បរាជ័យនៅក្នុងរដ្ឋសំខាន់ៗ របស់ខ្លួន។

បណ្តាញព័ត៌មានជុំវិញពិភពលោកបាន ទទួលស្គាល់នៅជ័យជម្នះរបស់លោក ត្រាំ គឺជាជ័យជម្នះចៃដន្យបំផុតក្នុងប្រវត្តិសាស្ត្រ អាមេរិកដោយសារតែពលរដ្ឋអាមេរិកទៅបោះឆ្នោតមានចំនួនតិចបំផុត ពិសេសនៅតំបន់ដែលជាទឹកដីរបស់គណបក្សប្រជា ធិបតេយ្យ។

តាមតួលេខរបស់ US Election Project បានបង្ហាញឲ្យឃើញថា មានពលរដ្ឋអាមេ រិកប្រមាណ១២០លាននាក់ទៅបោះឆ្នោតនៅក្នុងឆ្នាំនេះក្នុងចំណោមពលរដ្ឋគ្រប់អាយុ បោះឆ្នោត២៣១លាននាក់។ តួលេខនោះទាបជាងការបោះឆ្នោតកាលពីឆ្នាំ២០១២និង២០០៨ទៅទៀតបើទោះបីចំនួនពល រដ្ឋអាមេរិកកើនឡើង។ ចំនួនពលរដ្ឋទៅបោះ ឆ្នោតឆ្នាំនេះមានតែ៥៦ភាគរយចំណែក កាលពីឆ្នាំ២០១២មាន៥៨ភាគរយនិងឆ្នាំ២០០៨មាន៦៣ភាគរយ។ ការណ៍ដែល ពលរដ្ឋអាមេរិកទៅបោះឆ្នោតធ្លាក់ចុះដោយ សារតែពួកគាត់គិតថា សន្លឹកឆ្នោតរបស់ ខ្លួនមិនមានឥទ្ធិពលគ្រប់គ្រាន់។

ក្រៅពីនេះការចុះឈ្មោះទៅបោះឆ្នោតនៅតំបន់មួយចំនួនជួបផលលំបាក ពិសេស នៅតាមតំបន់ជនជាតិភាគតិច ហើយត្រូវ រងចាំរាប់ម៉ោងនៅតំបន់ជាច្រើនទើបធ្វើឲ្យពលរដ្ឋធុញទ្រាន់ក្នុងការទៅបោះឆ្នោត។

លោក ដូណាល់ ត្រាំ ទទួលបានជ័យ ជម្នះក៏ដោយតែសន្លឹកឆ្នោតដែលលោក ទទួលបានគឺតិចជាងទាំងបេក្ខភាព Mitt Romney ទៅទៀតកាលពីបោះឆ្នោតឆ្នាំ ២០១២ ដោយពេលលនោះចាញ់លោក អូបាម៉ា។

តាមសារព័ត៌មាន Washington Post បានផ្សាយថា មានពលរដ្ឋអាមេរិកតែ២៦ ភាគរយប៉ុណ្ណោះទៅបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ។ បើទោះទទួលជ័យជម្នះពី ចំនួនអាសនៈ ប៉ុន្តែសន្លឹកឆ្នោតរួមគឺចាញ់លោកស្រី ហ៊ីលឡារី គ្លីនតុន ជាច្រើនដោយ លោក ត្រាំ ទទួលបានតែ៥៩,៨ភាគរយ ប៉ុណ្ណោះ ចំណែកលោកស្រី គ្លីនតុន ទទួល បាន៦០,១ភាគរយ។

តាមសារព័ត៌មានខាងលើលោកស្រី ហ៊ីលឡារី គ្លីនតុន មានសំឡេងគាំទ្រតិច ជាងលោក អូបាម៉ា រហូតដល់៦លានសន្លឹក បើប្រៀបធៀបនឹងឆ្នាំ២០១២ និង១០លាន សន្លឹកនៅក្នុងឆ្នាំ២០០៨។ ប្រសិនបើអ្នកទៅបោះឆ្នោតស្មើលោកអូបាម៉ាកាលពីឆ្នាំ២០១២នោះ លោកស្រីប្រាកដជាទទួលបានជ័យជម្នះជាមិនខាន។

មួយវិញទៀតការណ៍ដែល FBI បានប្រកាសស្រាវជ្រាវពីរឿងអាស្រូវអីុម៉េលរបស់ លោកស្រី គ្លីនតុន នៅមុនការបោះឆ្នោតតែ១១ថ្ងៃប៉ុណ្ណោះ ទាំងនោះហើយដែលធ្វើ ឲ្យអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យមិនទៅបោះឆ្នោតរាប់សិបលាននាក់ទើបឈាន ដល់ការបរាជ័យ។

ប្រសិនបើពលរដ្ឋនៅក្នុងរដ្ឋសំខាន់ៗធ្លាប់តែគាំទ្រគណបក្សប្រជាធិបតេយ្យដែល មានកៅអីច្រើនទៅបោះឆ្នោតបានច្រើននោះ លោកស្រី គ្លីនតុន ប្រាកដជាមិន ចាញ់ឡើយ។ ដូចជារដ្ឋ Florida ដែល មាន២៩អាសនៈ ក្នុងនោះលោក ត្រាំ ទទួលបានសំឡេងគាំទ្រ៤.៦០៥.៥១៥លានសន្លឹក ចំណែកលោកស្រីគ្លីនតុន វិញទទួលបាន៤.៤៨៥.៧៤៥សន្លឹក។ រដ្ឋ Minnesota មាន១០អាសនៈ លោក ត្រាំ ទទួលបាន១៦៦.៦៧៦សន្លឹក ចំណែក លោកស្រី គ្លីនតុន ទទួលបាន ១.៣២២. ៨៩១សំឡេង។

ប៉ុន្តែច្បាប់បោះឆ្នោតនៅអាមេរិកមិន បែងចែកអាសនៈតាមសន្លឹកឆ្នោតគាំទ្រ ក្នុងរដ្ឋនីមួយៗនោះឡើយបេក្ខភាពរូបណាឈ្នះតែមួយសំឡេងក៏អាសនៈទាំងអស់ ក្នុងរដ្ឋនោះបានទៅលើអ្នកឈ្នះដែរ ចំណែក សំឡេងគាំទ្ររាប់លានសន្លឹករបស់បេក្ខភាព ចាញឆ្នោតចាត់ទុកជាអសារបង់៕

zing_trump_bau_cu_2 zing_phieu_pho_thongzing_ty_le_bo_phieu

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print