taprum_206377633

ភ្នំពេញត្រៀមខ្លួនរួចហើយក្នុងនាមម្ចាស់ផ្ទះសម្រាប់ព្រះរាជពិធីបុណ្យអុំទូក

nkd-36x6_outline

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា នេះរួមជាមួយមន្ត្រីជំនាញនិងអាជ្ញាធរដែនដីពាក់ព័ន្ធបានធ្វើដំណើរតាមអូប័រតាមដងទន្លេសាបចាប់ពីមុខព្រះបរមរាជវាំងដល់ស្ពានព្រែកព្នៅដើម្បីពិនិត្យស្ថានភាពទឹក ទន្លេទីតាំងចំណតទូកក៏ដូចទីតាំងសម្រាប់ចំណុះទូកស្នាក់នៅស្ថិតនៅប៉ែកខាងជើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហៅស្ពាន ជ្រោយចង្វា ។

នៅពេលចុះពិនិត្យតាមដងទន្លេលោក ប៉ា សុជាតិវង្ស បានណែនាំឲ្យមន្ទីរកសិកម្ម និងអាជ្ញាធរដែនដីត្រូវរកវិធានការយ៉ាងណាដើម្បីទប់ស្កាត់កំប្លោកដែលហូរតាមទឹកចេញពីទន្លេសាបមក ដែលនឹងធ្វើឲ្យមានការរំខានក្នុងការប្រណាំងទូកក្នុងព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនៅថ្ងៃទី១៣.១៤.១៥ ខែ វិច្ឆិកាខាងមុខនេះ។

អាជ្ញាធររាជធានីភ្នំពេញក៏បានដាក់ ពង្រាយបង្គន់អនាម័យចំនួន៤២២បង្គន់ទាំងបង្គន់ថ្មដែលមានស្រាប់ បង្គន់ចល័ត និងបង្គន់ជីកដី ត្រូវបានដាក់តាមគោលដៅសំខាន់ៗនៃព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះដូចជានៅតាមសួនច្បារ សួន មាត់ ទន្លេ សួនឆ្នេរទន្លេ សួនផ្សារចាស់ សួនកុមារ វត្តភ្នំ ក្នុងបរិវេណផ្សាររាត្រី សួនមុខស្ថាន ទូតបារាំង សួនមុខឃ្លាំងសាំងសូគីម៉ិចឫស្សីកែវជាដើម។ ចំណែកបង្គន់ជីកដីស្ថិតនៅតំបន់ជ្រោយចង្វាត្រើយខាងកើតមានចំនួន២០០បង្គន់។

លោក ប៉ា សុជាតិវង្ស ក៏បានទៅពិនិត្យមើលបង្គន់អនាម័យទំនើបចំនួន៥ទីតាំង ដែលសាលារាជធានីភ្នំពេញបានស្ថាបនាឡើងរួចរាល់គឺមាននៅមុខវត្តបទុមវត្តី ចំនួន២ទីតាំង នៅសួនអ្នកព្រះភិរម្យ ភាសា អ៊ូ ហៅង៉ុយ១ទីតាំងនៅចំណុចដអរិយ ក្សត្រចំនួន១ទីតាំង និងនៅបញ្ជរទេសចរជាប់របងសាលសន្និសីទចតុមុខចំនួន១ទីតាំងដែលបង្គន់អនាម័យទាំង៥ទីតាំងនេះប្រើប្រាស់មិនយកប្រាក់ទេ។

ដោយឡែកអង្គភាពសួនច្បារនិងរុក្ខ ជាតិក៏បានត្រៀមកម្លាំងប្រចាំការបោសសម្អាតនិងប្រមូលសំរាមតាមសួនច្បារមានចំនួន២៩០នាក់ដោយចាប់ផ្តើមបោស សម្អាតចាប់ពីម៉ោង១១យប់រហូតដល់ម៉ោង៨ព្រឹករួមទាំងឧបករណ៍សម្ភារគ្រប់គ្រាន់។

តាមរយៈសេចក្តីជូនដំណឹងរបស់សាលា រាជធានីភ្នំពេញកាលពីថ្ងៃទី៩ ខែវិច្ឆិកា បញ្ជាក់ថា ក្នុងអំឡុងនៃព្រះរាជពិធីបុណ្យអុំទូកនេះពីថ្ងៃទី១២ដល់១៦ ខែវិច្ឆកាគឺ រាល់ការដ្ឋានសាងសង់សំណង់ទាំងឡាយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតម្រូវឲ្យផ្អាកសកម្មភាពទាំងស្រុង។
ចំណែករថយន្តធំ មិនឲ្យចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដាច់ខាតតែម្តង។ ការអនុវត្តវិធានការបែបនេះគឺសំដៅសម្រួល ចរាចរណ៍ក្នុងព្រះរាជពិធីបុណ្យអុំទូកស្របពេលដែលថ្ងៃធម្មតាក៏មានការកកស្ទះទៅហើយនោះ៕

taprum_206377633

ដោយ៖ ហេង សូរិយា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print