img_6448

ទាហានស័ក្តិ៤បើករថយន្ដបុកម៉ូតូរងរបួស២នាក់​ហើយបើករត់គេចពីការទទួលខុសត្រូវ

nkd-36x6_outline

ភ្នំពេញ៖ បុរសម្នាក់ដែលគេដឹងថា ជាទាហានសក្តិ៤ បានស្រវឹងស្រាជោកជាំ បើករថយន្ដម៉ាកវីស្តូមួយគ្រឿង ជ្រុលបុកម៉ូតូម៉ាក អាខន ពីក្រោយពេញទំហឹងបណ្ដាលឲ្យយុវជនពីរនាក់រងរបួសរលាត់ដៃជើង សំណាងល្អរងរបួសស្រាល ហើយរថយន្ដបង្កបានព្យាយាមបើកគេចពីការទទួលខុសត្រូវ ប៉ុន្តែត្រូវក្រុមសន្តិសុខមជ្ឈមណ្ឌលកោះពេជ្យជួយឃាត់បានមកវិញ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៣និង០០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងមជ្ឈមណ្ឌលកោះពេជ្យ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួគគេបានជិះម៉ូតូឌុបគ្នាដើរលេងនៅក្នុងមជ្ឈមណ្ឌលកោះពេជ្យ ដោយជិះម៉ូតូម៉ាក អាយខន ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ១W-០៣៤១ ពេលដែលកំពុងតែជិះ ស្រាប់មានរថយន្ដមួយគ្រឿងម៉ាក វីស្តូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AC-០០៨៧ បើកបរដោយបុរសម្នាក់ ជាទាហានសក្តិ៤ និងស្រវឹងស្រាជោក ដែលទំនងជាទើបតែចេញពីញាំការគេ នៅក្នុងកោះពេជ្យនោះដែរ បានមកបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យពួកគេរងរបួសទាំងពីរនាក់ ។

ប្រភពដដែលបានបន្តថា ក្រោយពីបង្កហេតុរួច ម្ចាស់រថយន្ដបង្កមិនបានឈប់មកដោះស្រាយនោះទេ គឺបានបន្ថែមល្បឿនបំណងគេចខ្លួន តែត្រូវសន្តិសុខដែលយាមនៅក្នុងកោះពេជ្យជួយឃាត់បានទាំងរថយន្ដ និងម្ចាស់យកមកស្នាក់ការកណ្ដាលសន្តិសុខក្នុងកោះពេជ្យ ។

ក្រោយមកកម្លាំងសមត្ដកិច្ចមូលដ្ឋានបានចុះទៅដល់ហើយសម្របសម្រួល តែដោយម្ចាស់រថយន្ដស្រវឹងខ្លាំងពេកនិយាយស្ដាប់គ្នាមិនបាន និងប្រើកាយវិការច្រងេងច្រង៉ាង ទើបសម្ថកិច្ចបានទំនាក់ទនងកម្លាំងជំនាញការិយាល័យចរាចរណ៍រាជធានីភ្នំពេញឲ្យចុះមកយករថយន្ដ និងម៉ូតូ ព្រមទាំងម្ចាស់រថយន្ដទៅកាន់ការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕

img_6391 img_6448 img_6384 img_6449 img_6374

ដោយ៖ ជីម ភារ៉ា ដង្កោ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print