បន្ទាយមានជ័យ៖ មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជាថៃម្នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹងហ្វាំងមិនទាន់ជ្រុលបុកគូថរថយន្តដួលរងរបូសខ្លូនឯងកាលពីវេលាម៉ោង៩និង ៣០នាទី យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥តាមបណ្ដោយផ្លូវជាតិលេខ៥(ចំណុចមុខផ្លូវចូលបូរីធីធី)ឋិតក្នុងភូមិអូរជ្រៅ សង្កាត់និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះមានឈ្មោះហេងគឹមហួត ភេទប្រុស អាយុ៣៥ឆ្នាំ រងបូសបែកក្បាលខាងស្ដាំមុខរបរមន្ត្រីទំនាក់ទំនងការិយាល័យព្រំដែនកម្ពុជាថៃ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៏ខ្មៅពាក់ ស្លាកលេខ ប.មានជ័យ1H-0379 ស៊េរី២០១២ ។
រថយន្តដែលបុរសរូបនោះជិះម៉ូតូបុកពីក្រោយនោះម៉ាកLexus-RX300 ពណ៍ទឹកមាស មានស្លាកលេខ ភ្នំពេញ2R-9444 ចង្កូតឆ្វេងម្ចាស់រថយន្តឈ្មោះ ពៅផល្លី ភេទប្រុសអាយុ ៣៤ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ។
ប្រភពដែលបានឃើញហេតុការណ៍បានបញ្ជាក់ថា ដោយរថយន្តបើកពីលិចទៅកើត ស្របទិសគ្នាជាមួយម៉ូតូលុះមកដល់កន្លែងកើតហេតុរថយន្តបានបត់ ចូលផ្លូវ បូរីធីធីដោយម៉ូតូរងគ្រោះជិះពីក្រោយរថយន្តក្នុងស្ថានភាពស្រវឹងក៏ជ្រុលបុកគូថរថយន្តពីក្រោយដួលខ្លួនឯងបោកក្បាលលើផ្លូវបេតុងបណ្ដាលឲ្យបែកក្បាលខាងស្ដាំតែម្ដង ។
នៅកន្លែងកើតហេតុគេឃើញសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ វាស់វែង និងយករថយន្តនឹងម៉ូតូទៅកាន់អធិការដ្ឋានក្រុងប៉ោយប៉ែត។រីឯម្ចាស់រថយន្តនិងម្ចាស់ម៉ូតូបានជួបជុំគ្នានៅមន្ទីពេទ្យឯកជន (គ្លីនិចប៉ោយប៉ែត)ដើម្បីដោះស្រាយក្រៅផ្លូវច្បាប់ ៕
ដោយ៖ វណ្ណា