ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញលេងកីឡាវាយកូនគោលដើម្បីសុខភាព ក្រោយមមាញឹកចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាដើម។
នេះជាប្រសាសន៍របស់សម្តេចតេជោ បានបង្ហោះនៅក្នុងFacebook Pageថា៖ «ថ្ងៃសៅរ៍ចុងសប្តាហ៍នេះវាយកូនគោលក្រោមកំដៅថ្ងៃ។ ថ្ងៃមុនក្រោមដំណក់ទឹកភ្លៀង។ សង្ឃឹមថ្ងៃនេះនឹងលេងបានល្អហើយចេញញើសស្រួលខ្លួន។ ជូនពរជនរួមជាតិសប្បាយរីករាយក្នុងឱកាសបុណ្យអុំទូក អកអំបុកសំពះព្រះខែដែលចាប់ផ្តើមនៅថ្ងៃស្អែក»៕
...