trump-donald

លោកត្រាំបង្ហាញពីគោលនយោបាយចម្បង៣ត្រូវអនុវត្តពេលស្បថចូលកាន់តំណែងប្រធានាធិបតី

nkd-36x6_outline

ក្រោយជំនួបពិភាក្សាជាមួយសមាជិកគណបក្សសាធារណរដ្ឋនៅក្នុងសភាកាលពីថ្ងៃទី១០ខែវិច្ឆិកា លោកដូណាល់ត្រាំបាន បង្ហាញពីគោលនយោបាយចម្បង៣ត្រូវ អនុវត្តពេលដំបូងនោះគឺ អន្តោប្រវេសន៍រក្សា សុខភាព និងការងារ។

លោកដូណាល់ ត្រាំបានបញ្ជាក់ទៅកាន់ ក្រុមអ្នកសារព័ត៌មានថា “យើង នឹងផ្តោត ទៅលើជនភៀសខ្លួន គឺរឹតបន្តឹងការការ ពារព្រំដែន ទប់ស្កាត់ជនអន្តោប្រវេសន៍ខុស ច្បាប់ចូលអាមេរិក។ បន្ទាប់មកគឺការថែ រក្សាសុខភាពរបស់ពលរដ្ឋ។ ចុងក្រោយគឺការងារធ្វើដែលអាចជួយឲ្យពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង”។

នៅពេលដែលលើកឡើងពីព្រំដែន លោក ដូណាល់ ត្រាំ បានបញ្ជាក់ថាលោកនឹងសាងសង់ជញ្ជាំងបេតុងតាមបណ្តោយព្រំដែនមិុចស៊ីកូ ទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់ចូលអាមេរិក។ បើទោះបីចំណាយប្រាក់អស់ប៉ុនណាក៏ត្រូវតែធ្វើដែរ។ នៅពេលដែលអ្នកសារព័ត៌ មានសួរពីក្រុមជនជាតិអ៊ិស្លាមនៅអាមេរិក ឬហាមជនជាតិអ៊ិស្លាមចូលទឹកដីអាមេរិកនោះ លោក ដូណាល់ ត្រាំ មិនឆ្លើយដោយ និយាយថា អរគុណអ្នកទាំងអស់គ្នាហើយ ចាកចេញទៅ។

លោក ដូណាល់ ត្រាំបានបញ្ជាក់ថា «យើង នឹងធ្វើគ្រប់យ៉ាងផ្តល់អាទិភាពឲ្យ ពលរដ្ឋរស់នៅដោយភាពញញឹមសុភ មង្គលបំផុត»។
ក្នុងពេលជាមួយគ្នានោះ គេហទំព័រ Great Again .gov របស់លោកត្រាំ បានលុបអត្ថបទហាមជនជាតិអ៊ិស្លាមចូលអាមេរិក៕

trump-donald

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print