play

លេចភាពចម្រូងចម្រាស ព្រោះហាមមិនឲ្យយកសពយាយតារាចម្រៀង សនវិជ្ជបុត្រទៅបញ្ចុះក្នុងវត្ត

nkd-36x6_outline

ខេត្តព្រៃវែង៖ តារាចម្រៀងប្រចាំផលិតកម្មM លោក សន វិជ្ជបុត្រទើបនឹងបង្ហាញសារខូចចិត្តនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកព្រោះតែជីដូនបង្កើតរបស់លោកបានទទួលមរណៈភាពកាលថ្ងៃទី១១ខែវិច្ឆិកា កន្លងទៅ។ អ្វីដែលធ្វើឲ្យតារាចម្រៀងនេះកាន់តែស្មុកស្មាញនោះគឺលេចចេញភាពចម្រូងចម្រាសនៅក្នុងភូមិស្រុករបស់លោកនាខេត្តព្រៃវែង ព្រោះតែមានអ្នកភូមិមួយចំនួនបានតវ៉ាមិនឲ្យមានការបញ្ចុះសពនៅក្នុងបរិវេណវត្ត។

ការផ្ទុះការតវ៉ាពីសំណាក់ប្រជាពលរដ្ឋមួយចំនួនប្រឆាំងនឹងការបញ្ចុះសពលោកយាយ ឡុត សាតជាយាយបង្កើតរបស់តារាចម្រៀងសន វិជ្ជបុត្រនេះបានកើតមានឡើងកាលពីព្រឹកថ្ងៃទី១២ខែវិច្ឆិកានេះគឺចំថ្ងៃដែលក្រុមគ្រួសារសពព្យាយាមរកទីបញ្ចុះសពតាមបណ្តាំផ្ញើរបស់សពកាលនៅរស់។

លោក សន វិជ្ជបុត្រ បានបញ្ជាក់ថា យាយបង្កើតខាងម្ដាយរបស់លោក មុនពេលចែកឋានគឺបានផ្ដាំឲ្យកូនចៅកុំបូជាសពរបស់ខ្លួន និងសុំបញ្ចុះនៅវត្តជិតផ្ទះ ទើបក្រោយពេលលោកយាយទទួលមរណភាពកាលពីថ្ងៃទី១១ វិច្ឆិកា ក្នុងព្រះជន្ម៨៦ឆ្នាំ កូនចៅក៏សុំទីតាំងក្នុងវត្តថ្មី ស្ថិតក្នុងភូមិជ្រួលថ្មី ឃុំវិរៈជ័យ ស្រុកបាភ្នំ ក្នុងខេត្តព្រៃវែង ដែលនៅជិតផ្ទះ ដើម្បីធ្វើជាទីបញ្ចុះសព។ លោកបន្តថា ការស្នើសុំទីតាំងបញ្ចុះសពនេះទទួលបានការអនុញ្ញាតិពីគណកម្មការវត្ត និងពីគណៈស្រុកឲ្យប្រគល់ដីមួយកន្លែងនៅក្នុងវត្តឲ្យបញ្ចុះសព ក៏ផ្ទុះការតវ៉ាពីសំណាក់អ្នកភូមិមួយចំនួនតែម្ដងតាំងពីព្រឹកព្រលឹមថ្ងៃទី១២ វិច្ឆិកា។ លោកថា អ្នកភូមិបានប្រកាន់ជំហរមិនឲ្យបញ្ចុះសព្វនៅត្រង់កន្លែងដែលបានសុំនោះទេ ដោយអះអាងថា ទីធ្លារវត្តនោះចង្អៀតនិងមិនអាចឲ្យគ្រួសារសពណាមួយ សុំដីធ្វើជាកន្លែងបញ្ចុះបានឡើយ។ លោកថា នោះជារឿងមិនគួរកើត ដោយសារតែនៅក្នុងទីវត្តមានគេសុំដីធ្វើចេតិ៍ជាច្រើនរួចមកហើយ ហើយក៏មិនបានឃើញលេចចេញការតវ៉ាណាមួយដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកសៅ ហឿន មេភូមិជ្រួលថ្មី បានបញ្ជាក់ថា ហេតុផលដែលប្រជាជនតវ៉ា គឺដោយសារតែគ្រួសារសពប្រកាន់ជំហរបញ្ចុះសពធ្វើជាម៉ុង ហើយទីធ្លារវត្តមិនធ្លាប់មានម៉ុងដែលអាចធ្វើឲ្យខូចសោភ័ណ្ឌភាពវត្ត។ លោកនិយាយថា«បើគាត់សុំធ្វើចេតីយ៍អត់អីទេ តែគាត់ចង់បញ្ចុះធ្វើម៉ុងចឹងយើងឲ្យគាត់រកកន្លែងផ្សេង ព្រោះយើងអត់ចង់ឃើញម៉ុងរបៀបចិនវៀតណាមនៅក្នុងបរិវេណវត្តទេ។ លោកថា បើទីធ្លារវត្តនោះមានគ្រួសារមួយអាចសុំធ្វើម៉ុងបាន នោះអ្នកស្លាប់បន្តបន្ទាប់ ក៏សុំធ្វើម៉ុងបានដែរ។ អញ្ចឹងហើយទើបអ្នកភូមិតវ៉ា ហើយសម្រេចថា ទីធ្លារក្នុងវត្តនោះគឺមិនឲ្យគ្រួសារណាទាំងអស់ធ្វើម៉ុង ដើម្បីកុំឲ្យចង្អៀតវត្ត។ លោកថា មុននេះបន្តិចស្ថានភាពតវ៉ាត្រូវបានបញ្ចប់ហើយបន្ទាប់ពីគ្រួសារសពបានសម្រេចចិត្តស្វែងរកទីធ្លារវត្តផ្សេងដើម្បីបញ្ចុះសពលោកយាយ តារាចម្រៀងសន វិជ្ជបុត្រជំនួសវិញដើម្បីបញ្ជៀសការតវ៉ាកាន់តែខ្លាំង។

លោក សន វិជ្ជបុត្រ បញ្ជាក់ថា ក្រុមគ្រួសារលោកបានសម្រេចចិត្តប្ដូរទីតាំង ដើម្បីបញ្ចប់រឿង និងកុំឲ្យវិញ្ញាណសពវិលវល់ ដោយគម្រោងលោកនឹងបញ្ចុះសពលោកយាយខ្លួននៅថ្ងៃច័ន្ទខាងមុខ ហើយលោកក៏មិនចង់បង្កឲ្យមានភាពល្អក់កករនៅក្នុងភូមិស្រុករបស់ខ្លួនដែរ៕

vicheabot-10 vicheabot-11 vicheabot-8 vicheabot-14 vicheabot-16 vicheabot-15 vicheabot-4 vicheabot-5 vicheabot-1

ដោយ៖ វឌ្ឍនា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print